ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​គ្នា​តិចតួច​ព្រួត​វាយ​ជនជាតិ​ចិន​រង​របួស​បែក​មុខ​បែក​មាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជា​ជាតិចិន​កំពុង​តែ​ដើរ​សុខ​ៗ​ស្រាប់តែ​លេចមុខ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កូ​ពី​បើក​មក​កៀរ​ប៉ះ​បន្តិចបន្តួច​ហើយ​ជនជាតិ​ចិន​ស្រែក​ឲ្យ​ខឹង​បាន​ឈប់​ម៉ូតូ​ហើយ​វ៉ៃ​ជនជាតិ​ចិន​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​បែកក្បាល​ម្នាក់ និង​របួស​ហើម​មុខ​ហើម​មាត់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​២៦១​កែង​ផ្លូវ​១៤៦ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ហ្គូ​ល​ថេ​ស ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​២…

រា​ធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជា​ជាតិចិន​កំពុង​តែ​ដើរ​សុខ​ៗ​ស្រាប់តែ​លេចមុខ​បុរស​៣​នាក់​ជិះ​ម៉ូតូ​ហុងដា​ស្កូ​ពី​បើក​មក​កៀរ​ប៉ះ​បន្តិចបន្តួច​ហើយ​ជនជាតិ​ចិន​ស្រែក​ឲ្យ​ខឹង​បាន​ឈប់​ម៉ូតូ​ហើយ​វ៉ៃ​ជនជាតិ​ចិន​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​បែកក្បាល​ម្នាក់ និង​របួស​ហើម​មុខ​ហើម​មាត់​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ តាម​បណ្តោយ​ផ្លូវ​២៦១​កែង​ផ្លូវ​១៤៦ នៅ​ចំណុច​មុខ​ភោ​ជនី​ដ្ឋា​ន​ហ្គូ​ល​ថេ​ស ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ជនជាតិ​ចិន​៣​នាក់​កំពុង​តែ​ដើរ​តាម​ផ្លូវ​១៤៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​ពេល​ដើរមក​ដល់​ចំណុច​ក្បែរ​នឹង​ផ្លូវបែក​ជា​បួន​ក៏​ស្រាប់តែ​លេចមុខ​យុវជន​៣​នាក់​ជា​ជនជាតិ​ខ្មែរ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ពី ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើកបរ​ទិស​ដៅ​ស្រប​ទិស​គ្នា​ហើយ​គ្រាន់តែ​បើក​ប៉ះ​គ្នា​តែ​បន្តិចបន្តួច​ចំ​ដៃ​ជនជាតិ​ចិន ហើយ​ជន​ជាត​ចិន​ស្រែក​ឲ្យ​ក៏​ខឹង​ឈប់​ម៉ូតូ​ហើយ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ថែម​ទាំង​វ៉ៃ​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​រងរ​របួស​បែកក្បាល​ហូរ​ឈាម​ជោគ​ជាំ​ម្នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួស​ហើម​មុខ​មួយ​ចំហៀង ចំណែក​ខាង​ជនជាតិ​ចិន​ខ្មែរ​៣​នាក់​ក៏​រង របួស​ដែរ​។

ពេល​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទីតាំង​កន្លែង​កើតហេតុ​ជនជាតិ​ចិន​ខឹង​ចង់​វ៉ៃ​ទាំង​សមត្ថកិច្ច​ថែម​ទៀត​ផ្អើល​ពេញ​តែ​ផ្លូវ​។ ក្រោយ​ពេល​កើតហេតុ​យុវជន​ជិះ​ម៉ូតូ​ទាំង​៣​នាក់​នោះ​រង​របួស​ដែរ ប៉ុន្តែ​មិន​ចង់​ឲ្យ​មានរឿង​រាវ​វែង​ឆ្ងាយ​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​ហើយ​នាំ​គ្នា​ជិះ​ម៉ូ​តួ​ទៅ​ផ្ទះ​បាត់​តែ​ម្តង​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ