ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង​៖ ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាន់តែ​ស៊ី​វិ​ល័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​លើស​ពី​មធ្យម​ដែល​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែ​ស៊ី​វី​ល័យ​ទៅ​ៗ​ទាំង​មនុស្ស និង​ឧបករណ៍​ប្រើប្រាស់​នានា ដូចនេះ​យើង​ត្រូវ​តែ​រឹត​បន្តឹង​រាល់​ការងារ​អភិវឌ្ឍន៍​ត្រូវ​តែ​ស្អាត​ជា​ពិសេស​ការ​សាងសង់​តែ​ម្តង​។…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ការងារ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​លើស​ពី​មធ្យម​ដែល​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែ​ស៊ី​វី​ល័យ​ទៅ​ៗ​ទាំង​មនុស្ស និង​ឧបករណ៍​ប្រើប្រាស់​នានា ដូចនេះ​យើង​ត្រូវ​តែ​រឹត​បន្តឹង​រាល់​ការងារ​អភិវឌ្ឍន៍​ត្រូវ​តែ​ស្អាត​ជា​ពិសេស​ការ​សាងសង់​តែ​ម្តង​។ លោក ឃួ​ង ស្រេង មាន​ប្រសាសន៍​បែប​នេះ ក្នុង​កិច្ចប្រជុំ​គណ​បញ្ជាការ​ឯកភាព​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​នេះ​។

លោក ឃួ​ង ស្រេង មាន​ប្រសា​ន៍​ទៀត​ថា ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន គឺ​មានការ​រីក​ចម្រើន​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​រស់នៅ​កាន់តែ​មាន​ភាព​ស៊ី​វិ​ល័យ​ទាំង​សម្ភារ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីក្រុង​បច្ចុប្បន្ន​មានការ​រីក​ចម្រើន ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ដុះដាល​ជា​ច្រើន​ដូច​ជា​៖ មាន​អគារ​ខ្ពស់​ៗ មាន​សាលារៀន មាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព ពិសេស​មាន​ផ្លូវ​គមនាគមន៍​ដ៏​ល្អ​។

លោក​បន្ត​ថា ក្នុង​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​ឥត​ឈប់​ឈរ​នេះ​ដែរ ក៏​ត្រូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ម្ចាស់​អាជីវកម្ម ដែល​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ទាំងអស់ ត្រូវ​ធានា​នូវ​សណ្តាប់ធ្នាប់​នៅ​តាម​ដងផ្លូវ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ពិសេស​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ដើម្បី​ចូលរួម​សម្អាត​ទីក្រុង​ឲ្យ​កាន់តែ​មាន សោភ័ណ​ភាព​ស្រស់​ស្អាត​ជា​និច្ច​។ លោក ឃួ​ង ស្រេង បញ្ជាក់​ថា យើង​ទាំងអស់​គ្នា​ពិតជា​សប្បាយ​រីករាយ ដោយសារ​ទីក្រុង​យើង​កំពុង​អភិវឌ្ឍន៍​នឹង​បាន​ឈាន​ដល់​លើស​ពី​កម្រិត​មធ្យម ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់​។

កាល​មុន​ទីក្រុង​កំពុង​អភិវឌ្ឍ វា​មាន​បញ្ហា​ច្រើន ពី​មុន​យើង​បិទ​ភ្នែក ពេល​ឡាន​ដឹក​ដី​ប្រឡាក់​បន្តិចបន្តួច​លើ​ដងផ្លូវ​យើង​សុខចិត្ត​ទ្រាំ​លាង​សម្អាត​ឱ្យ ប៉ុន្តែ​ឥឡូវ​គឺ​អត់​ទេ ដឹក​ហើយ​ត្រូវ​តែ​លាង​ឱ្យ​ស្អាត ដែល​នេះ​ជា​កិច្ច​ការងារ​ត្រូវធ្វើ ដើម្បី​ចូលរួម​ចំណែក​ជាមួយនឹង​ការ​អភិវឌ្ឍន៍ ធ្វើ​យ៉ាងណា​អភិវឌ្ឍន៍​ទៅ​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ មិនមែន​អភិវឌ្ឍន៍​មួយ​បំផ្លាញ​មួយ​ទេ គឺ​អត់​ចីរភាព​ទេ តែ​ឥឡូវនេះ​គឺ​ត្រូវ​តែ​ស្អាត​។

លោក ឃួ​ង ស្រេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងអស់​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ចូលរួម​ការ​ថែរក្សា​នូវ​សណ្តាប់ធ្នាប់​នៅ​លើ​ដងផ្លូវ​ទាំងអស់​គ្នា ដើម្បី​រក្សា​ឱ្យ​បាន​នូវ​ភាព​រៀបរយ និង​មាន​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ទីក្រុង​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ