ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជូនដំណើរ​ពលករ​ត្រឡប់ទៅផ្ទះ ក្រោយ​ធ្វើចត្តាឡីស័ក១៤ថ្ងៃរួចមក

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពលករ​ចំនួន​៨៩​នាក់ត្រូវ​បានបញ្ជូន​ទៅ​កាន់​លំនៅ​ឋានវិញ ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួច​មក ​នៅ​រសៀល​ថ្ងៃទី​៩ ​មករា ឆ្នាំ​២០២១ ។ លោក ងួ​ន…

ខេត្តបាត់ដំបង ៖ ពលករ​ចំនួន​៨៩​នាក់ត្រូវ​បានបញ្ជូន​ទៅ​កាន់​លំនៅ​ឋានវិញ ​បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​រួច​មក ​នៅ​រសៀល​ថ្ងៃទី​៩ ​មករា ឆ្នាំ​២០២១ ។

លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជូន​ដំណើរ​ប្រជា​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដែល​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៃ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ ជួបជុំ​បងប្អូន និង​បន្ត​ប្រកប​អាជីវកម្ម​ទៀត ។

តាម​របាយការណ៍​លើក​ឡើង​របស់​តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្តបាត់​ដំបងបាន​លើក​ឡើង​ថា ពលករ​ដែល​បាន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក
ក​ម្រិ​ត​១​វិទ្យាល័យ​ព្រះ​មុនី​វង្ស​នេះ ត្រូវ​បាន​បញ្ជូន​មក​ពី​ច្រកព្រំដែន​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមានជ័យ និង​ច្រក​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ សរុប​ទាំងអស់​មាន​ចំនួន​២៧៣​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​១០៨​នាក់ ហើយ​កន្លង​មក​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​ផ្ទះសំបែង​វិញ​ចំនួន​១៦២​នាក់​មក​ហើយ សរុប​ទាំង​២​លើក​ចំនួន​២៥១​នាក់ នៅ​សល់​ចំនួន​២២​នាក់​ទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​ទៀត ។

ហើយ​នៅ​ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ ក្រុម​គ្រូពេទ្យ​ជំនាញ​ជា​រៀងរាល់ថ្ងៃ​បាន​ធ្វើការ​អប់រំ​បញ្ហា​សុខភាព​ប្រចាំ​ថ្ងៃ ការ​ពិនិត្យ​សុខភាព​មាន​បាញ់​អាល់កុល​សំអាត​ដៃ ការ​ពិនិត្យ​កំ​ដៅ បើ​មាន​បញ្ហា​សុខភាព​តិចតួច​នឹង​ពិគ្រោះ​ជំងឺ​ជូន​គាត់ ការ​ចែក​ម៉ាស និង​ការ​យក​សំណាក​ក្នុង​ម្នាក់​យក​២​លើក​ដើម្បី​ស្វែងរក​ជំងឺ​កូ​វី​ដ​១៩ ហើយ​បើ​មានការ​សង្ស័យ​នឹង​យក​សំណាក​ពី​គាត់​លើស​ពី​២​ដង ក្នុង​នោះ​ក៏​មានការ​ផ្តល់​អាហារ​ដល់​ពួក​គាត់​ក្នុង​១​ថ្ងៃ​៣​ពេល ក្រោម​ការ​ឧបត្ថម្ភ​ពី​រដ្ឋបាល​ខេត្តបាត់ដំបង ទន្ទឹម​នឹង​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ជួយ​ឧបត្ថម្ភ​ជា​ឃី​ត ក្នុង​ម្នាក់​មួយ​ឈុត​ទៀត សម្រាប់​សម្រួល​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ រដ្ឋបាល​ក្រុង​បាត់​ដំបង​មាន​ចេញ​លិខិតបញ្ជាក់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ជូន​ពួក​គាត់ ដើម្បី​បញ្ជាក់​ថា ពួក​គាត់​បាន​ចូលរួម​អនុវត្ត​តាម​វិធាន​អនាម័យ និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ក្នុងអំឡុងពេល​ស្នាក់​នៅ​នេះ ក្រុម​គ្រូពេទ្យ​បាន​អប់រំ​ណែនាំ​អំពី​កូ​រី​ដ​-១៩​និង​ថែទាំ ពិនិត្យ​តាមដាន​សុខភាព​យ៉ាង​យកចិត្តទុកដាក់ ហើយ​បញ្ជាក់​ថា​លទ្ធផល​តេស្ត អវិជ្ជ​មាន​ទាំង​២​លើក និង​គ្មាន​រោគ​សញ្ញា​ណាមួយ​ជា​ករណី​សង្ស័យ​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩-​នោះ​ទេ ។

លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ផ្តាំផ្ញើ និង​លើកទឹកចិត្ត​ដល់​ពលករ​ទាំងអស់​ថា បើ​ទោះបីជា​ពលករ​ទាំងអស់ បាន​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ក៏​ដោយ តែ​ការ​អនុវត្ត​តាម​វិធាន​អនាម័យ និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​នៅ​តែ​បន្ត​ធ្វើ​ដដែល មាន​ន័យ​ថា​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​អភិ​បាក​ខេត្ត​បាន​ក្រើនរំលឹក​ថា ក្នុង​ករណី​មាន​លេច​ចេញ​នូវ​រោគ​សញ្ញា​ណាមួយ ដូច​ជា ក្តៅខ្លួន លើស​ពី​៣៧,៥​អង្សារ ក្អក ឈឺបំពង់ក ហៀរ​សំបោរ ត្រូវ​ឆាប់​រាយការណ៍​មក​អង្គភាព​សុខាភិបាល រួច​ប្រញាប់​មក​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ជា​បន្ទាន់ ដើម្បី​រួម​គ្នា​ទប់​សា្ក​ត់​កុំ​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​សហគមន៍ ៕

អត្ថបទសរសេរ ដោយ