ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ទីតាំង​ល្បែង​​បៀរ​មួយ​​កន្លែង​ក្នុង​​សង្កាត់​ផ្សារ​​ដើម​​គរ ឃាត់ខ្លួន​​១៧​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នេះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង និង​វរសេនីយ៍ទោ តី វិសាល នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​មួយ​កន្លែង (​ល្បែង​អង្គ​ឌូ​) ស្ថិត​នៅផ្ទះ​លេខ​១០ ផ្លូវ​២៤៣ ក្នុងភូមិ​ទី​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួល​

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នេះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង និង​វរសេនីយ៍ទោ តី វិសាល នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​រាជធានី បាន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​មួយ​កន្លែង (​ល្បែង​អង្គ​ឌូ​) ស្ថិត​នៅផ្ទះ​លេខ​១០ ផ្លូវ​២៤៣ ក្នុងភូមិ​ទី​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួល​គោក ដោយ​ឃាត់ខ្លួន​អ្នកលេង​បាន​ចំនួន​១៧​នាក់ ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកលេង​ទាំង​១៧​នាក់ ក្នុង​នោះ​មាន​ប្រុស​៣​នាក់ តែ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​កម្លាំង​បាន​បញ្ជូន​ពួក​គេ រួម​ទាំង​វត្ថុ​តាង បៀរ និង​សម្ភារ​មួយ​ចំនួន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព