ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្លាំង​កម្រិត​ណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ទម្ងន់​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំង នេះ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៨​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ទម្ងន់​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​ទាំង នេះ​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៨​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៦៨ រៀល លក់​ចេញ ៥០១៨ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៦ រៀល លក់​ចេញ ៣១៧៨ រៀល ។

ជាមួយ​គ្នា​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​យន់​ចិន​ថ្ងៃនេះ គឺ ១​យន់​ចិន ទិញ​ចូល ៦២៥ រៀល លក់​ចេញ ៦៣២ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០១ រៀល លក់​ចេញ ៣៩៤០ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧១ រៀល លក់​ចេញ ៣៧៤ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៥៨ រៀល លក់​ចេញ ៣០៨៩ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ