ជាធម្មតាឆ្អឹងសន្លាក់ជង្គង់ គឺមានស្បែកទន់សម្រាប់ទ្រាប់សន្លាក់ជង្គង់មិងឲ្យប៉ះទង្គិចគ្នា ប៉ុន្តែកាលណាបើស្បែកទន់នោះវាសឹក នោះអាចនឹងធ្វើឲ្យជង្គង់របស់លោកអ្នកមានការឈឺចាប់ និងបំលាស់ទីមិនបានឆ្ងាយដូចមុន។ ជំងឺនេះមិនមានបណ្តាលឲ្យអ្នកជំងឺស្លាប់ ឫពិការនោះទេ តែអ្វីដែលជាផលប៉ះពាល់នោះ គឺអ្នកជំងឺមិនអាចដើរបានឆ្ងាយ តែជួនកាលអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរបាន ដែលអាចបណ្តាលឲ្យដួរររហូតដល់បាក់ឆ្អឹងជាដើម នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត CHAROEN WAT ឯកទេសផ្នែកជំងឺជង្គង់ និងឆ្អឹង.ក ប្រចាំមន្ទីរពេទ្យ VEJTHANI នៃប្រទេសថៃ ដែលបានប្រាប់កោះសន្តិភាពឲ្យដឹងកាលពីរសៀលថ្ងៃទី២៧ មិថុថា ២០១៥ នៅក្នុងហាងផាកកាហ្វេ ក្នុងកម្មវិធីបើកពិគ្រោះ និងពិនិត្យអ្នកជំងឺផ្នែកជំងឺឆ្អឹង សន្លាក់ ក្រពះ ពោះវៀន និងរោគស្ត្រី ដោយឥតគិតថ្លៃ ដែលមានអ្នកជំងឺចូលរួមប្រមាណជាង៦០នាក់។
លោកវេជ្ជបណ្ឌិត CHAROEN WAT បានបន្តទៀតថា មន្ទីរពេទ្យ VEJTHANI បានបើកដំណើរការនៅប្រទេសថៃ អស់រយៈពេលជាង២០ឆ្នាំមកហើយ ជាពិសេសគឺផ្នែកសន្លាក់ជង្គង់ គឺលោកក៏មានបទពិសោធន៍ និងព្យាបាលបានយ៉ាងជោគជ័យអស់រយៈពេលជាង១២ឆ្នាំមកហើយដែរ ដូច្នេះនៅពេលដែលអ្នកជំងឺមកជួបជាមួយគ្រូពេទ្យ គ្រូពេទ្យនឹងពិនិត្យតាមការរៀបរាប់របស់អ្នកជំងឺ ជាមួយនឹងបច្ចេកទេសរបស់វិទ្យាសាស្ត្រថា តើការឈឺសន្លាក់នេះ វាស្ថិតក្នុងកំរិតណា0x017d7 បន្ទាប់មកគ្រូពេទ្យ និងធ្វើការព្យាបាលទៅតាមកកំរិតរបស់ជំងឺនេះ ហើយការព្យាបាល គឺមានបីដំណាក់កាលដូចជា៖
1-តម្រូវឲ្យអ្នកជំងឺផ្លាស់ប្តូរឥរិយាបទ ដូចជាអង្គុយលូតជង្គង់យូរ ឫក៏ពេនភ្នេនយូរ ឫក៏ធាត់លើសទំងន់ ត្រូវផ្លាស់ប្តូរទាំងអស់។
2-ក្នុងករណីបើសិនជាអ្នកជំងឺផ្លាស់ប្តូរហើយនៅតែមិនធូរស្បើយទៀតនោះ គ្រូពេទ្យនឹងប្តូរមកប្រើប្រាស់ថ្នាំ និងចាក់ថ្នាំ ដើម្បីព្យាបាល។
3-ប៉ុន្តែក្នុងករណីចាក់ថ្នាក់ និងប្រើប្រាស់ថ្នាំ ហើយនៅតែមិនបាត់ទៀតនោះ ជំរើសចុងក្រោយ គឺធ្វើការវះកាត់តាមស្តង់ដារបស់គ្រូពេទ្យជំនាញ ដែលជំរើសសម្រាប់អ្នកជំងឺឲ្យវិលមករកភាពដើមវិញ និងមិនមានផលប៉ះពាល់អ្វីទាំងអស់។
ចំពោះមូលហេតុដែលបណ្តាលឲ្យកើតបញ្ហាឈឺសន្លាក់ជង្គង់នេះមានដូចជា៖
-ធាត់លើសទំងន់
-អាយុច្រើន
-ធ្វើការងារធ្ងន់ៗហួសកម្លាំង
-ការធ្វើលំហាត់ប្រាណខ្លាំងខ្លា និងមានការបះទង្គិតគ្នាធ្វើឲ្យដួលជាដើម។
-ស្ត្រីភេទកើតមានច្រើនជាងបុរសរហូតដល់៨០ភាគរយ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា រោគសញ្ញានៃជំងឺនេះមានដូចជា៖
-ឈឺនៅនឹងជង្គង់
-ដើរមិនបានច្រើនដូចកាលពីមុន នៅពេលដើរចាប់ផ្តើមឈឺ
-ជង្គង់មានលក្ខណៈកោងចូលគ្នា
-ពេលខ្លះនៅពេលធ្វើចលនាស្រាប់តែឭសំលេងជាដើម។
ដើម្បីការពារឲ្យមានបញ្ហានេះ លោកអ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោមនេះមានដូចជា ៖
-កាត់បន្ថយបញ្ហាឈឺជង្គង់ ឫប៉ះពាល់ដល់ជង្គង់
-បើសើនជាធាត់ខ្លាំង ត្រូវសម្រក់ទងន់
-បើមានការឈឺចាប់នៅនឹងជង្គង់ត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យ
-ត្រូវប្តូរឥរិយាបទដូចជាលូតជង្គង់ជាដើម។
ចែករំលែកព័តមាននេះ