ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរគតជន កំពុងខ្វះខាត ទទួល​បាន​អំណោយ​ពីសប្បុរសជន

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយលោកស្រី គ្រី សារ៉ន ប្រធានសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី៦…

ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយលោកស្រី គ្រី សារ៉ន ប្រធានសមាគមសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានអញ្ជើញ នាំយកអំណោយសប្បុរសជន ​ផ្ដល់ជូនទូរគតជនរស់នៅភូមិទ្រាជើង ឃុំស្រែថ្មីស្រុករលាប្អៀរ ដែលកំពុងជួបការលំបាកខ្វះខាតជីវភាព​។

លោកស្រី កែ ច័ន្ទមុនី និងលោកស្រី គ្រី សារ៉ន មានប្រសាសន៍ថា បន្ទាប់ពីទទួលព័ត៌មានថា លោកអ៊ុំ ភុំ លីម អាយុ ៧២ឆ្នាំ ជាទូរគតជន រស់នៅតែម្នាក់ឯង ខ្វះខាតជីវភាព ទើបថ្ងៃនេះ លោកស្រី រួមដំណើរដោយសប្បុរជន បាននាំយកអំណោយមកផ្ដល់ជូនដល់គ្រួសារដែលកំពុងតែជួបការលំបាក​។

ជាមួយគ្នានោះ លោកស្រីទាំងពីរ បានផ្ដាំផ្ញើដល់លោកអ៊ុំ ភុំ លីម ត្រូវពង្រឹងស្មារតី រស់នៅកុំបាក់ទឹកចិត្ត ព្រោះថា រាជរដ្ឋាភិបាល មិនទុកឲ្យប្រជាជនណា​ម្នាក់ស្លាប់ ដោយសារដាច់បាយនោះទេ​។

ជាមួយគ្នានោះដែរ ព្រះតេជគុណ នួន សុផន គង់នៅវត្តធម្មយុត្តិ មានសង្ឃដីកាថា អំណោយ ដែលបានចែកជូននៅពេលនេះ គឺជាបានមកពីសប្បុរជនក្នុង និងក្រៅប្រទេស ដែលក្នុងនោះ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវប្រេងឆា និងថវិកា ២០ម៉ឺនរៀលផងដែរ​។

ក្រោយពេលទទួលបានអំណោយខាងលើ លោកអ៊ុំ ភុំ លីម ​បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភដល់រូបគាត់ ដែលកំពុងតែជួបការលំបាកក្នុងជីវភាពនេះផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ