ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវសំបូរពងទា ហើយក៏ជា​ផ​លិ​តផល​សម្គាល់​តំបន់​​ភូមិ​សាស្ត្រ​

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ ៖ បងប្អូន​មានការ​ទទួលស្គាល់​​ច្រើន​​ពី​ភាព​ល្បី​រន្ទឺ​នៅខាង​​ខេត្តតាកែវ ​ដែល​ជា​​ម្ហូបអាហា​ប្រចាំ​ខេត្ត​នោះ​ គឺ​ពង​ទា​កូន ពង​ទា​ប្រៃ ពង​ទា​សាប និង​បង្កង​ធម្មជាតិ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​នោះ​ក្រៅ​ ។ ​​ពិសេស…

ខេត្ត​តាកែវ ៖ បងប្អូន​មានការ​ទទួលស្គាល់​​ច្រើន​​ពី​ភាព​ល្បី​រន្ទឺ​នៅខាង​​ខេត្តតាកែវ ​ដែល​ជា​​ម្ហូបអាហា​ប្រចាំ​ខេត្ត​នោះ​ គឺ​ពង​ទា​កូន ពង​ទា​ប្រៃ ពង​ទា​សាប និង​បង្កង​ធម្មជាតិ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​នោះ​ក្រៅ​ ។ ​​ពិសេស គឺពង​ទា​កូន​មួយទៀត​ ដែល​ភ្ញៀវ​ទេសចរ​មក​ពី​ខេត្ត​ផ្សេង​ ក៏​ដូច​ជា​ភ្ញៀវ​នៅ​ក្នុងស្រុក​និយម​ទទួលទាន​និង​សរ​សើរ​ថា ​ឆ្ងាញ់​គ្រប់​ៗ​គ្នា​​ ជាមួយ​និង​ភាព​ល្បីល្បាញ​នៃ​រសជាតិ​ពង​ទា​កូន ពង​ទា​ប្រៃ និងពង​ទា​សាប​ធម្មតា ។

លោក​ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម​នឹង​បសុពេទ្យ​ខេត្ត​បានអោយ​ដឹង​ថា ​បច្ចុប្បន្ន​នេះ​ តំបន់​ដែល​មាន​លក់​ពង​ទា​ច្រើន​ជាងគេ​នោះ ​គឺ​នៅ​ស្រែ​រនោង​ឃុំ​ស្រែ​រនោង ​ស្រុក​ត្រាំកក់​ ដោយ​មាន​អាជីវករ​រកស៊ី​ទិញ​លក់​ពង​ទា​ច្រើន​គ្រួសារ​​ ។

​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវបាន​ថ្លែង​ថា ពង​ទា​កូន​ស្រែ​រនោង ជា​ផលិតផល​កសិកម្ម​របស់​ខេត្តតាកែវ ដែល​មាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ប្រទេស ថែម​ទាំង​ជា​ផ​លិ​ផល​សម្គាល់​តំបន់​ភូមិសាស្ត្រ​ថែម​ទៀត​ផង​។ លោក​អភិបាលខេត្ត​បញ្ជាក់​ថា ពង​ទា​កូន​ពង​ប្រែ​ និងពង​ទា​សាប​ស្រែ​រនោង គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កសិករ​នៅ​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ របស់​យើង ។

​បច្ចុប្បន្ន ​បាន​ចងក្រង​ជា​សហគមន៍​ផលិត​ច្បាស់លាស់ មានការ​យកចិត្តទុកដាក់​និង​ប្រើប្រាស់​បច្ចេកទេស​ចិញ្ចឹម​ទាយក​ពង​ថែទាំ​តាម​លក្ខណ​ធម្មជាតិ​សុទ្ធសាធ ចាប់តាំងពី​ការ​ផ្តល់​ចំណី​មេ​ទា រហូត​ដល់​ផលិត​ជា​ពង​និង​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​។ ហើយ​បច្ចុប្បន្ន​នេះ​ពង​ទា​កូន​ពង​ទា​ប្រែ ពង​ទា​សាប ស្រែ​រនោង​ត្រូវ​បាន​ផ្គត់​ផ្គង​លើ​ទីផ្សារ​ស្ទើ​នៅ​ទូ​ទាំង​ប្រទេស ដោយ​បាន​ចូលរួម​បង្កើត​ការងារ​ និង​ចំណូល​ជា​ច្រើន​ព្រមទាំង​លើក​កម្ពស់​កម្រិតជីវភាព​កសិករ​នៅ​ឃុំ​ស្រែ​រនោង​កាន់តែ​ធូរធា​ឡើងជា​លំដាប់​។

លោក អ៊ូច ភា ក៏​បាន​បង្ហើប​ថា នៅ​ទូ​ទាំង​ខេត្តតាកែវ​មាន​មេ​ទា​ចំនួន​១៦១២៩៧០​ក្បាល ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​និង​មាន​កសិដ្ឋាន​ចំនួន​១៧២​កន្លែង​និង​កន្លែង​ភ្ញាស់ពងទា​ចំនួន​៧២​កន្លែង​។ ដោយឡែក​ សម្រាប់​តម្លៃ​បោះ​ដុំ​ពង​ទា​កូន ពង​ទា​ប្រែ ពង​ទា​សាប​វិញ នៅ​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០២១ នេះ អ្នកលក់​បោះ​ដុំ​ម្នាក់​នៅ​ឃុំ​ស្រែ​រនោង​បាន​ប្រាប់​ថា គឺ​មាន​តម្លៃ ពង​ទា​កូន​ចាប់ពី​៥០០​រៀល ពង​ទា​ប្រៃ​ទៅ​៦៥០​ ទៅ​៧០០​រៀល​ និងពង​ទា​សាប​ធម្មតា​៤០០​រៀល​ក្នុង​មួយ​គ្រាប់ ។

អត្ថបទសរសេរ ដោយ