ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ខ្សោយកម្លាំង​ជាង​លុយ​ជប៉ុន តែ​មាន​ប្រៀប​ជាង​លុយ​កូរ៉េ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ប្រាក់​យ៉េន​ជប៉ុន តែ​មាន​ប្រៀប​ជាង ប្រាក់​វុន​កូរ៉េ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៦​ខែមករា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ប្រាក់​យ៉េន​ជប៉ុន តែ​មាន​ប្រៀប​ជាង ប្រាក់​វុន​កូរ៉េ​បន្តិច​នៅ​ថ្ងៃនេះ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៦​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១០០​យ៉េន​ជប៉ុន ទិញ​ចូល​រហូត​ដល់ ៣៩៥១ រៀល លក់​ចេញ ៣៩៩១ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣៩៣១ រៀល និង លក់​ចេញ​តែ ៣៩៧០ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ប្រាក់​វុន​កូរ៉េ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១០០​វុន​កូរ៉េ ទិញ​ចូល​ត្រឹមតែ ៣៧៣ រៀល លក់​ចេញ ៣៧៧ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៧៤ រៀល និង​លក់​ចេញ​ដល់​ទៅ ៣៧៧ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៨៦ រៀល លក់​ចេញ ៥០៣៦ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៤៧ រៀល លក់​ចេញ ៣១៧៩ រៀល ។

ចំពោះ​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៨ រៀល លក់​ចេញ ៦៣៤ រៀល ខណៈ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៧៩ រៀល លក់​ចេញ ៣១១០ រៀល ហើយ ១​បាត​ថៃ ទិញ​ចូល ១៣៦ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ