ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺមហារីក​មាត់​ធ្មេញ

10 ឆ្នាំ មុន

ជំងឺមហារីក​មាត់​ធ្មេញ​មិនមែន​ជា​ជំងឺ​តំណពូជ​ទេ តែ​វា​កើត​ពី​ការ​ធ្វេសប្រហែស​របស់​លោក​អ្នក ដែល​គ្មាន​អនាម័យ​ចំពោះ​សុខភាព​មាត់​ធ្មេញ​។ ទាក់ទង​នឹង​ករណី​នេះ​លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត គា​ម ប៊​ន ឯកទេស​ផ្នែក​ទន្តសាស្ត្រ

ជំងឺមហារីក​មាត់​ធ្មេញ​មិនមែន​ជា​ជំងឺ​តំណពូជ​ទេ តែ​វា​កើត​ពី​ការ​ធ្វេសប្រហែស​របស់​លោក​អ្នក ដែល​គ្មាន​អនាម័យ​ចំពោះ​សុខភាព​មាត់​ធ្មេញ​។ ទាក់ទង​នឹង​ករណី​នេះ​លោក​សាស្ត្រាចារ្យ​ទន្ត​បណ្ឌិត គា​ម ប៊​ន ឯកទេស​ផ្នែក​ទន្តសាស្ត្រ  នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ប្រាប់​កោះសន្តិភាព​ថា ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​កើត​មហារីក​មាត់​ធ្មេញ គឺ​មាន​អាយុ​ចន្លោះ​ចាប់ពី​៥០​ទៅ​៧០​ឆ្នាំ ព្រោះ​ក្នុង​វ័យ​នេះ ទឹកមាត់​របស់​គាត់​មិន​មាន​ប្រព័ន្ធ​ការពារ​ជំងឺមហារីក​ឲ្យ​បាន​គ្រប់គ្រាន់​ដូច​មនុស្ស​វ័យក្មេង​ទេ ដូច្នេះ​ក្នុង​ករណី​ដែល​មាត់​ធ្មេញ​កើត​មាន​របួស ឬ​ដំបៅ នោះ​វា​ជា​កត្តា​ដែល​ងាយ​នឹង​បង្ក​ឲ្យ​កើត​មហារីក​ខ្លាំង​បំផុត ។

ជំងឺមហារីក​មាត់​ធ្មេញ​អាច​បណ្តាល​មក​ពី​កត្តា​ជា​ច្រើន​ដូច​ជា​៖
-​វ័យ​ចំណាស់
-​ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​មិន​បាន​ស្អាត​ល្អ
-​កត្តា​ដែល​បង្ក​ឲ្យ​ងាយ​កើត​ដំបៅ

-​អាច​នឹង​កើតឡើង​បាន​នៅ​ពេល​ដែល​មាន​បញ្ហា​មាត់​ធ្មេញ ហើយ​ជ្រើសរើស​ឱសថ​បុរាណ​នានា​យក​មក​ប្រើប្រាស់​ដោយ​មិន​មាន​ប្រភព​ច្បាស់លាស់ ។

-​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ ។
-​ទទួលទាន​អាហារ​ពិសេស​ស្រា​បារី​ក៏​ជា​មូលហេតុ​ចម្បង​នៃ​ការ​កើត​មាន​ជំងឺមហារីក​មាត់​ធ្មេញ​នេះ​ដែរ ។

ជំងឺ​មហា​រី​មាត់​ធ្មេញ​នេះ​មាន​ច្រើន​ប្រភេទ​ដូច​ជា​៖
-​មហារីក​អណ្តាត
-​មហារីក​ក្រោម​អណ្តាត
-​មហារីក​សាច់​ថ្ពាល់​ខាងក្នុង
-​មហារីក​ឆ្អឹ​ក​ថ្គាម
-​មហារីក​បបូរមាត់​ទាំង​លើ​ទាំង​ក្រោម​…​។

ក្នុង​ចំណោម​មហារីក​ទាំងនេះ ជំងឺមហារីក​ដែល​តែង​ជួប​ញឹកញាប់​ជាងគេ​គឺ ច្រើន​តែ​កើត​មាននៅ​លើ​ជាលិកា​ទន់​ៗ ។

តាម​ដែល​លោក​វេជ្ជបណ្ឌិត​ជួប​នា​ពេល​កន្លង​មក​ឃើញ​ថា អ្នក​ដែល​កើត​មាន​ជំងឺមហារីក​មាត់​ធ្មេញ​នៅ​កម្ពុជា​ភាគច្រើន​អ្នកជំងឺ​មក​ពី​តាម​បណ្តា​ខេត្ត និង​មាន​ជីវភាព​ក្រីក្រ ហើយ​ស្ថានភាព​ជំងឺ​ច្រើន​តែ​ហួសពេល ដោយសារ​ជំងឺ​បាន​វិ​វ​ឌ្ឍ​ទៅ​រក​សភាព​ធ្ងន់ធ្ងរ ជា​ដំណាក់កាល​ចុង​ក្រោយ​គឺ​ពិបាក​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ខាំ្ល​ង​ណាស់ និយាយ​រួម​គឺ​គេច​មិន​ផុត​ពី​សេចក្តីស្លាប់​ដោយសារ​ជំងឺមហារីក​នេះ​បាន​ឡើយ ។ ដូច្នេះ​បើ​មានការ​សង្ស័យ​ដូច​ជា​មាន​ដំបៅ​របួស​ក្នុង​មាត់​ធ្មេញ គួរតែ​ប្រញាប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ៕