ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសនៈ​ក្រឡា​ហោមគង់ វីរបុរស​ខ្មែរ​តស៊ូ​ប្រឆាំង​ពួក​អាណា​និគម​បារាំង

10 ឆ្នាំ មុន

ស្តូប​តម្កល់​រូប​សំណាកក្រឡា​ហោមគង់ ដែល​ជា​វីរបុរស​ខ្មែរ​ល្បី​ល្បាញ​តស៊ូ​ប្រឆាំង​អាណា​និគម​បារាំង ត្រូវ​បាន​កសាង​​ច្រើន​ទសវត្សរ៍​មក​ហើយ នៅ​វត្ត​កោះ​ក្របី ក្នុង​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ

ស្តូប​តម្កល់​រូប​សំណាកក្រឡា​ហោមគង់ ដែល​ជា​វីរបុរស​ខ្មែរ​ល្បី​ល្បាញ​តស៊ូ​ប្រឆាំង​អាណា​និគម​បារាំង ត្រូវ​បាន​កសាង​​ច្រើន​ទសវត្សរ៍​មក​ហើយ នៅ​វត្ត​កោះ​ក្របី ក្នុង​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ ។ ដោយ​សារ​ស្តូប​នោះ​ចាស់​ទ្រុឌ​ទ្រោម​​ពេក គណៈ​កម្មការ​វត្ត​បាន​ស្ថាបនា​ថ្មី​ទុក​ជា​ទី​សក្ការៈ​បូជា​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​មក​ពីគ្រប់​ទិស​ទី​ឱ្យ​ស័ក្តិ​សម​ជា​ទី​កន្លែង​មាន​កិត្តិ​យស ។

ក្រឡា​ហោមគង់ នៅ​មាន​ចៅ​ស្រី​ម្នាក់​អាយុ​ជិត​៨០​ឆ្នាំហើយ ពេល​នេះ​កំពុង​រស់​នៅ​តំបន់​ព្រែក​ក្តាម ដែល​ជា​អ្នក​យក​ធាតុ​ក្រឡា​ហោមគង់​ជា​ជីតា​មក​តម្កល់​នៅ​វត្ត​កោះ​ក្របី ព្រោះ​ក្រឡា​ហោមគង់ ធ្លាប់​បួស​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​​នៅ​កោះ​ក្របី​នេះ ។

ព័ត៌​មាន​ពិស្តារ​សូម​អាន​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ចេញ​ផ្សាយ​ថ្ងៃទី​១៣ កក្កដា ។