រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយញឹកញាប់ ថាតើមាន អត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៤ខែមករា ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារ អាមេរិកស្មើនឹង ៤០៥០ រៀល, ១អឺរ៉ូ ទិញចូល ៤៩៥៨ រៀល លក់ចេញ ៥០០៨ រៀល ខណៈ ១ដុល្លារអូស្ត្រាលី ទិញចូល ៣១២០ រៀល លក់ចេញ ៣១៥១ រៀល ។
ទន្ទឹមនេះដែរ ប្រាក់យន់ចិន ១យន់ចិន ទិញចូល ៦២១ រៀល លក់ចេញ ៦២៧ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៩២៦ រៀល លក់ចេញ ៣៩៦៦ រៀល ខណៈដែល ១០០វុនកូរ៉េ ទិញចូល ៣៧៣ រៀល លក់ចេញ ៣៧៧ រៀល ។
ជាមួយគ្នានេះ ប្រាក់ដុល្លារសាំងហ្គពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ដុល្លាសាំងហ្គាពួរ ទិញចូល ៣០៦៧ រៀល លក់ចេញ ៣០៩៨ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៥ រៀល លក់ចេញ ១៣៦ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕
ចែករំលែកព័តមាននេះ