ខេត្តសៀមរាប៖ ការរៀបចំចាក់កៅស៊ូអ៊ុតផ្លូវមុខប្រាសាទអង្គរវត្ត បានរួចរាល់ជាស្ថាពរហើយ ធ្វើឱ្យសោភ័ណភាពបរិស្ថាននៅតំបន់នេះកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញជាខ្លាំង ។
នារយៈពេលចុងក្រោយនាឆ្នាំ២០២០ បើទោះបីជាមានការរំខានដោយសារជំងឺកូវីដ១៩យ៉ាងណាក្ដី តែបើតាមផេកអាជ្ញាធរជាតិអប្សរាផ្សាយកាលពីពេល ថ្មីៗកន្លងមកថថា ការអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត មានការរីកចម្រើនទៅមុខជានិច្ច ដូចជាការរៀបចំចំណតរថយន្តថ្មី ទីលានបដិសណ្ឋារកិច្ច តូបលក់ដូរ ការដាំដើមឈើចម្រុះ និងដាំស្មៅលម្អ ដែលបង្កើតឱ្យបរិស្ថានខាងមុខនេះ មានភាពបៃតងគួរជាទីទស្សនាសម្រាប់ទេសចរគ្រប់រូប ។
សម្រស់ថ្មីនៅតំបន់មុខប្រាសាទអង្គរវត្ត ដូចជា ការរៀបចំសួនច្បារ ដាំដើមឈើប្រណីត ឈើផ្កាព្រៃ ព្រមទាំងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងសោភ័ណភាពកន្លែងលក់ដូរ និងចំណតជាដើម ។
បើប្រៀបធៀបបច្ចុប្បន្ន និងពេលមុននៅមុខប្រាសាទអង្គរម គឺមានសោភ័ណភាពខុសគ្នាឆ្ងាយ ដោយបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើ កម្រៗធ្នង់ បេង ជាដើម ។ ការកែលម្អសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តបានចាប់ផ្តើមពីចុងឆ្នាំ២០១៩ មក ៕







ចែករំលែកព័តមាននេះ