ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបសង្វៀនជល់មាន់ និង​អាប៉ោងដ៏ធំ នៅស្រុកកណ្តាល​ស្ទឹង ឃាត់ ១២នាក់

3 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​ថា មានករណីលេងល្បែងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ ព្រមទាំង​បើកលេងស្ទើររៀងរាល់ថ្ងៃនោះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល បាន​សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេង…

កណ្តាល៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ​ថា មានករណីលេងល្បែងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ ព្រមទាំង​បើកលេងស្ទើររៀងរាល់ថ្ងៃនោះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល បាន​សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកកណ្តាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេង ១២នាក់ ដែលក្នុងនោះ មានអង្គរក្សម្នាក់ផងដែរ។ ប៉ុន្តែរកម្ចាស់ទីតាំង មិនទាន់ឃើញទេ។

សង្វៀនជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំនេះ​ ស្ថិតនៅចំណុចទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវ​បានបង្ក្រាប កាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យចំនួន ១២នាក់ រួមមាន​៖ ទី១.ឈ្មោះ ស៊ុម សុវណ្ណ អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ លក់ដូរ។ ទី២.ឈ្មោះហែម ច័ន្ទណារិទ្ធ ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អ្នកនេសាទ ។ ទី៣.ឈ្មោះ មឿន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល មុខរបរ កសិករ ទី៤.ឈ្មោះ ហេង ភាណុច ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មកររោងចក្រ ទី៥.ឈ្មោះ គឹម វិបុល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អង្គរក្ស ទី៦.ឈ្មោះ អ៊ុន វណ្ណណែត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មករសំណង់ ។ ទី៧.ឈ្មោះ សុខ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ទី៨.ឈ្មោះ នុន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កសិករ ចិញ្ចឹមពពែ ទី៩.ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ ។ ទី១០.ឈ្មោះ សំ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ ។ ទី១១.ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។ ទី១២.ឈ្មោះ ស៊ូ ប៊ុនថុន ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ បទតាជី សង្កាត់ ព្រែកហូរ ក្រុង តាខ្មៅ ខេត្តកណ្ដាលមុខរបរ លក់ដូរ ។

ចំណែក​វត្ថុតាងចាប់យក រួមមាន៖ ១. ចានអាប៉ោង១ , ២.កាធុនជ័រ (ទ្រចានអាប៉ោង) , ៣.ហានតោ១ , ៤.កន្រ្តកដាក់មាន់០៣ , ៥.មាន់ឈ្មោល០២ក្បាល , ៦.ជញ្ជីង​សម្រាប់ថ្លឹងមាន់០១ , ៧.ជ័រស្គុតរុំជើងមាន់ មួយចំនួន , ៨.កៅអីជ័រ២២ (ក្រហម១២,ខៀវ១០) , ៩.ធុងទឹកកក ចំណុះ១៥០លីត្រ (ពណ៌ក្រហម) , ១០.កៅស៊ូហ៊ុមព័ទ្ធ​សង្វៀនពណ៌ខ្មៅ៣ដុំ។ រថយន្ត៥គ្រឿង រថយន្តម៉ាក Lexus RX 300 ពណ៌ ស ស៊េរីឆ្នាំ ២០០០ ពាក់ស្លាកលេខ ភ្នំពេញ2AI-8938 , រថយន្តម៉ាក Lexus RX 300 ពណ៌ ប្រផេះ ស៊េរីឆ្នាំ ២០០១ពាក់ស្លាកលេខ ព្រៃវែង 2B-8808 , រថយន្តម៉ាក Lexus RX 300 ពណ៌ ស ស៊េរីឆ្នាំ ២០០១ពាក់ស្លាកលេខភ្នំពេញ 2AK-8146 , រថយន្តម៉ាក Prius ពណ៌ ខៀវ ២០០៥ស៊េរីឆ្នាំ ២០០០ពាក់ស្លាកលេខភ្នំពេញ2AU-9912 , រថយន្តម៉ាក TUNDRAពណ៌ ស ស៊េរីឆ្នាំ ២០០៧ពាក់ស្លាកលេខ ភ្នំពេញ2AN-1400 និង ម៉ូតូ២គ្រឿង, ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS 8646 និង ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AS-3224 ។

សមត្ថកិច្ច បន្តថា ក្រោយពីទទួលបាន​ព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមអ្នកញៀន​ល្បែងស៊ីសង ជល់មាន់ និង អាប៉ោង មកជល់នៅកន្លែងកើតហេតុសឹងរាល់ថ្ងៃ​នោះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោក បានចុះទៅដល់កន្លែងកើតហេតុ បានឃើញក្រុមអ្នកញៀនល្បែងស៊ី ប្រហែល ៥០នាក់ កំពុងលេង។ ឃើញដូចនោះ កម្លាំងសមត្ថកិច្ច បាន​ឃាត់ខ្លួនអ្នកញៀនល្បែងស៊ី ជល់មាន់ ១២នាក់ រួមនឹងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក​កណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ៖ ឆ ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ