ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តកណ្តាល សរសើរ​ស្នងការ​ខេត្តកណ្តាល ដែល​បង្ក្រាប​បទល្មើសធំៗបាន

3 ឆ្នាំ មុន
  • កណ្តាល

កណ្តាល៖ លោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសរសើរមិនដាច់ពីមាត់ ដល់លោកឧត្តមសេនីយ៍​ទោ ឈឿន សុចិត្រ ស្នងការនគរបាល…

កណ្តាល៖ លោក គង់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសរសើរមិនដាច់ពីមាត់ ដល់លោកឧត្តមសេនីយ៍​ទោ ឈឿន សុចិត្រ ស្នងការនគរបាល ខេត្តកណ្តាល ដែលបានដឹកនាំកម្លាំងក្រោមឱវាទ ក្នុងអង្គភាព បានល្អ ជាពិសេសនោះ បានចុះបង្ក្រាបផ្ទាល់នូវ​ករណីគ្រឿងញៀនដ៏កក្រើក នៅឃុំត្រើយស្លា ស្រុកស្អាង ដោយជនល្មើសមានកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច បានដោយជោគជ័យ និងករណីឃាតកម្ម សម្លាប់ព្រះសង្ឃចៅអធិការវត្តចេតិយ៍ថ្មី នៅស្រុកពញាឮ ក៏ស្វែងរកឃាតក បានដោយជោគជ័យបន្ថែមទៀត។

លោកអភិបាលកណ្តាល បានថ្លែងដូច្នេះ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ​ជាមួយកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្នងការ លោកស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថ លោកប្រធានពន្ធ​នាគារ និងមន្ត្រីជុំវិញខេត្តកណ្តាល។

គួរបញ្ជាក់ថា ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល ប្រកបដោយភាពឈ្លាសវៃ និងការទទួលខុសត្រូវ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន នៅ​​ភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល អស់រយៈពេលជាច្រើនម៉ោង ដោយមានទាំងការ​បាញ់​ប្រហារ​ពីជនសង្ស័យ ជាមេក្លោងគ្រឿងញៀន មកលើសមត្ថកិច្ចផង តែ​ទីបំផុត នៅវេលាម៉ោង ២ រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២០ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យបានសម្រេច​។

ដោយឡែក ករណីឃាតកម្មមួយទៀត ជនសង្ស័យ បានចូលធ្វើគត​ព្រះគ្រូចៅអធិការ វត្តព្រះចេតិយថ្មី ព្រះនាម ជ័យ រិទ្ធ ហៅ លោកតា រ៉ន មានព្រះជន្មាយុជាង ៥០ វស្សា កាលពីយប់​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០​។ ករណីឃាតកម្មនេះ បានកើតឡើង ក្នុងវត្តព្រះចេតិយថ្មី ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ​ជនសង្សយ័ទាំងពីរ​ករណីខាងលើ ត្រូវ​តុលាការ សម្រេច​ឃុំខ្លួនដាក់ពន្ធនាគារ ខេត្តកណ្តាល ជាបណ្តោះអាសន្នហើយ៕ ដោយ៖ ឆ​ដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ