ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពរ​ជ័យ​ឆ្នាំ​ថ្មី​ដែល​មនុស្ស​នឹង​ទទួល​បាន គឺ​កើត​ចេញពី​គំនិត និង​ទ​ង្វើ​ផ្ទាល់ខ្លួន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ថ្មី​បាន​មក​ដល់​ហើយ​! មនុស្ស​គ្នា​តែងតែ​ប៉ងប្រាថ្នា​សុំ​សេចក្តីសុខ និង​ភាព​សម្បូរ​សប្បាយ​។​ល​ ។ ក៏​ដូច​ជា​ ការ​សុំ​ឱ្យ​ខ្លួនឯង មាន​សុខភាព​ល្អ និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ឆ្នាំ​ចាស់…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ថ្មី​បាន​មក​ដល់​ហើយ​! មនុស្ស​គ្នា​តែងតែ​ប៉ងប្រាថ្នា​សុំ​សេចក្តីសុខ និង​ភាព​សម្បូរ​សប្បាយ​។​ល​ ។ ក៏​ដូច​ជា​ ការ​សុំ​ឱ្យ​ខ្លួនឯង មាន​សុខភាព​ល្អ និង​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ឆ្នាំ​ចាស់ និង​ផុត​គ្រោះ​ផុត​ភ័យជាដើម ​។

​តោះ​មក​ស្តាប់​អ្នកជំនាញ​បកស្រាយ នូវ​សេចក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប ប្រសិនជា​ពួក​គាត់​ពិតជា​ចង់បាន​ការ​ប្រាថ្នា​ដែល​ទទួល​ជោគជ័យ​នោះ​ ។

លោក ង៉ែ​ត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ ម្នាក់​បាន​លើក​ឡើង​ថា «​ឆ្នាំ​ថ្មី​មិន​មាន​ទេវតា ឬ​ព្រះ​ឯណា​អោយ​ពរ​ជ័យ​ធ្វើ​អោយ​មនុស្ស​ទទួល​បាន​ភាព​ជោគជ័យ សុខភាព​ល្អ សំបូរ​ទ្រព្យ និង​សប្បាយ​រីករាយ​នោះ​ទេ » ​។ លោក​បន្ត​បានពរ​ជ័យ​ដែល​មនុស្ស នឹង​ទទួល​បាន​ គឺ​ចេញពី​គំនិត និង​ទ​ង្វើ​ផ្ទាល់ខ្លួន​៖

១)- កិច្ចការ​ដែល​អ្នក​ធ្វើ ​៖ តើ​អ្នក​បំពេញ​កិច្ចការ​តាម​តួនាទី​បាន​ល្អ​ឬ​នៅ? តើ​អ្វីខ្លះ​ដែល​អ្នក​គួរ​ធ្វើ ​ដើម្បី​ពង្រីក​ការ​ទទួលខុសត្រូវ និង​រួមចំណែក​ធ្វើ​អោយ​ខ្លួន​អ្នក​ក្លាយជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​ស្ថាប័ន​ឬ​ក្រុមហ៊ុន?

២)- ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ធនធាន​ផ្ទាល់ខ្លួន ​៖ ពិនិត្យ​ឡើង​វិញ​ពី​ការ​គ្រប់គ្រង​ចំណូល​-​ចំណាយ ការ​ប្រើ​បំណុល និង​ការ​ចាត់ចែង​ទ្រព្យធន​អោយ​មាន​ប្រសិទ្ធិ​ភាព ​។ យ៉ាងតិច ៥០ ភាគរយ នៃ​ចំណូល​គួរ​ចាត់ចែង​ជា​គ្រាប់ពូជ​យក​ទៅ​វិនិយោគ​បន្ត ​។ យ៉ាងតិច​តិច ៥០​ភាគរយនៃ​ទ្រព្យ​សរុប ​គឺជា​ទ្រព្យ​ដែល​ចំរើនអាច​រក​ចំណូល (income) ឬ​កើន​តម្លៃ (capital gain) យ៉ាងតិច​ចន្លោះ ពី​១៥ ភាគរយ ទៅ ២០​ភាគរយ ក្នុង​១​ឆ្នាំ ​។

ត្រូវ​ប្រាកដ​ថា ​បំណុល​ទាំងអស់ ​គឺជា​បំណុល​នាំ​មក​នូវ​ផល​ចំណេញ ពោល ​គឺ​បំណុល​ដែល​ខ្ចី​យក​មក​ធ្វើ​ទុន​វិនិយោគ​ដោយ​ក្រោយ​ពី​ទូទាត់​ការ​ប្រាក់​សល់ផល​ចំណេញ​គួរ​ជាទី​គាប់ចិត្ត (​យ៉ាងតិច​ក៏​ចំណេញ​១០ ភាគរយ ក្នុង​១​ឆ្នាំ​ដែរ​)​ ។ កិច្ចការ​ទាំងនេះ​ទាមទារ​អោយ​អ្នកមាន​ចំណេះ ជំនាញ វិន័យ ផ្នត់គំនិត​វិជ្ជមាន និង​ចក្ខុវិស័យ​វែង​ឆ្ងាយ ​។ គួរ​បំពេញ​នូវ​ចំណេះ ជំនាញ​ដែល​ខ្វះខាត ពង្រឹង និង​ពង្រីក​ចំណេះ ជំនាញ​ដែល​មាន​ជាប់​ជា​ប្រចាំ​។​ល​។

៣)- សុខភាព​ផ្លូវ​កាយ ៖ មាន​របប​អាហារ​សមរម្យ និង​លេង​កីឡា​ជាប់​ជា​ប្រចាំ ពោល​គឺ​គួរ​យក​កីឡា​ធ្វើ​ជា​មិត្ត​ដើម្បី​សុខភាព និង​ចៀសវាង​នូវ​អារម្មណ៍​ឯក​កោ ឬ​អផ្សុក​ដោយ​ទុក​ពេលទំនេរ​ឥតប្រយោជន៍​។

៤)- សុខភាព​ផ្លូវចិត្ត និង​ទំនាក់ទំនង​សង្គម ៖ អាន​សៀវភៅ អត្ថបទ ឬ​ស្តាប់ធម៌​អប់រំ​ចិត្ត ដើម្បី​បង្កើន​ភាព​ស្ងប់​ក្នុង​ចិត្ត​។ ជ្រើសរើស​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គល​ដែល​គិត​វិជ្ជមាន មានការ​ទទួលខុសត្រូវ មាន​គោលការណ៍ មាន​សុចរិត​ភាព និង​ក្រមសីលធម៌​ល្អ​។​ល​។ បើកឱកាស​អោយ​ខ្លួនឯង​បាន​ស្គាល់​ប​នុស្ស​ថ្មី​ៗ រក្សា​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​មានគុណ​តម្លៃ និង​ចំរុះ​បុគ្គល​ខ្វះ​គុណ​តម្លៃ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ទំនាក់ទំនង​។​ល​៕

អត្ថបទសរសេរ ដោយ