ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ ៥១ខ្នង ខូចខាតដោយ​ខ្យល់ព្យុះ នៅព្រៃនប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មានករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់មួយកើតឡើង នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យផ្ទះ​ប្រជាពលរដ្ឋនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ…

ខេត្តព្រះសីហនុ៖ អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មានករណីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់មួយកើតឡើង នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ធ្វើឲ្យផ្ទះ​ប្រជាពលរដ្ឋនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាង ២០ខ្នងរងការខូចខាត​។

មន្ត្រីមូលដ្ឋានដដែលបញ្ជាក់ថា នេះជារដូវខ្យល់ធ្លាក់ពីជើងភ្នំកំចាយ ក្នុងរង្វង់ ៤ ឬ ៥ថ្ងៃ ដែលតែងវាយប្រហារមកលើឃុំមួយចំនួន តាមផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ស្ទើរតែរាល់ឆ្នាំ ដោយគ្រាន់តែឆ្នាំខ្លះធ្ងន់ធ្ងរ និងឆ្នាំខ្លះមិនសូវធ្ងន់ធ្ងរ។

 ចំពោះស្ថានភាពខ្យល់កន្ត្រាក់នេះ ពលរដ្ឋនៅមូលដ្ឋាន ដែលរងប៉ះពាល់ សម្តែងការព្រួយបារម្ភថា បើនៅតែបន្តកើតមានច្រើនថ្ងៃ ការខូចខាតផ្ទះ ពលរដ្ឋអាចនឹងកើនឡើងបន្ថែមទៀត។

មន្ត្រីបានបន្តថា គិតត្រឹមម៉ោង ១១ និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅឃុំ​ទឹកល្អក់​រងខ្យល់កន្ត្រាក់ខ្លាំង បានបណ្ដាលឲ្យរបើកស័ង្កសីផ្ទះ ចំនួន ៥១ខ្នងផ្ទះ របើកស័ង្កសីអស់ចំនួន ១៦៦​សន្លឹក និងហ្វីប្រូ ០៤សន្លឹក ដោយក្នុងមួយខ្នងផ្ទះរបើក ចាប់ពី ០២ ទៅ ០៦សន្លឹក៕ ដោយ៖ ហ៊ុយ ចាន់ធួន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ