ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មួយ​ចំនួន​ព្រួយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ណាមួយ​ខ្លាច​ស្រូវ​ហូប​អត់​គ្រប់​ខណៈ​ឆ្នាំ​នេះ​ស្រូវ​ថយ​ចុះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​កសិផល​ដំណាំ​ស្រូវ​ប្រភេទ​នាងខុន របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​សាលា​ក្រៅ​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ តែ​គ្រោះ​ធម្មជាតិ​ទឹកជំនន់ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ។ ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នកខ្លះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ណាមួយ​ជំងឺ​កូ​វី​ដ​វាយប្រហារ​មិន​អាច​ឱ្យ​ចេញ​ទៅ​ប្រកប​របរ​ក្រៅ​ផ្ទះ​ឆ្ងាយ​បាន ។…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​កសិផល​ដំណាំ​ស្រូវ​ប្រភេទ​នាងខុន របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​សាលា​ក្រៅ​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ​ដោយសារ តែ​គ្រោះ​ធម្មជាតិ​ទឹកជំនន់ កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នកខ្លះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ ណាមួយ​ជំងឺ​កូ​វី​ដ​វាយប្រហារ​មិន​អាច​ឱ្យ​ចេញ​ទៅ​ប្រកប​របរ​ក្រៅ​ផ្ទះ​ឆ្ងាយ​បាន ។

ស្ត្រី​ឈ្មោះ ប៉ូ គឹ​ម ហ៊ាន អាយុ​៤៣​ឆ្នាំ និង​ប្តី​ឈ្មោះ វ៉ា​ន់ សុផល អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០២០ គាត់​ធ្វើស្រែ​ចំនួន​១​ហិ​កតា​ប៉ុណ្ណោះ ដោយ​ប្រើ​ពូជស្រូវ​ម្យ៉ាង​ឈ្មោះ នាងខុន ជា​ប្រភេទ​ស្រូវកណ្តាល ។ គាត់​បន្ត​ទៀត​ថា តែ​ជា​អកុសល ខណៈ​ស្រូវ​របស់​ខ្លួន​កំពុង​តែ​ដុះ​លូតលាស់ និង​ផើម​រៀប​បែកចេញ​ផ្កា​ផ្លែ​ទៅ​ហើយ ស្រាប់តែ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ បណ្តាល​ឱ្យ​លិចលង់​យូរ​ទើប​ទឹក​ស្រក​ទៅ​វិញ​ក៏​រង​ការ​រលួយ​ខូច​តែ​ម្តង ។

លុះ​មក​ដល់​ពេល​នេះ បន្ទាប់​ពី​គាត់​ប្រមូល​ផល​រួច ពិតជា​មានការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង មិនដឹង​ជា​ធ្វើ​យ៉ាងណា គឺ​ស្រែ​១​ហិ​កតា ទទួល​បាន​ផល​ត្រឹមតែ​៤​បាវ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ជិតខាង​របស់​គាត់​ម្នាក់​ទៀត​ដែល​បាន​ព្រោះ​ពូជស្រូវ​ដូច​គ្នា​ដែរ ក្នុង​១​ហិ​កតា គឺ​ទទួលផល​បាន​ត្រឹមតែ​១​បាវ​ប៉ុណ្ណោះ ពោល គឺ​ខូចខាត​ស្ទើរតែ​អស់រលីង​ទាំងស្រុង ។ គាត់​បញ្ជាក់​ទៀត​ថា កាលពី​ឆ្នាំ​មុន​ៗ ក្រោយ​ពី​ប្រមូល​ផល​ស្រូវ​របស់​ពួក​គាត់​ទទួល​បាន​ចាប់ពី​១០​ទៅ​២០​បាវ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ គឺ​ពេល​ដែល​អត់​មាន​បញ្ហា​គ្រោះ​ធម្មជាតិ​ទឹកជំនន់ ឬ​រាំង​ស្ងួត ។

គាត់​បន្ថែម​ទៀត​ថា ក្រោយ​ពី​នាំ​ប្តី​ច្រូតកាត់​នៅ​ក្នុង​ស្រែ​រួច​មក​គាត់​ក៏​ជញ្ជូន​កណ្តាប់​ដាក់​ក្បែរ​ចិញ្ចើម​ផ្លូវ រួច​ហៅ​ម៉ាស៊ីន ឱ្យ​ចូល​មក​បោក​ស្រូវ ហើយ​ជា​លទ្ធផល​ទទួល​បាន​តិចតួច​បំផុត ។ មើលទៅ​គាត់​ពិតជា​មានការ​ខ្វះខាត​ហើយ​ពោល គឺ​អាច​នឹង​ទិញ​អង្ករ​គេ​បន្ថែម​ទុក​សម្រាប់​ដាំបាយ​ហូប ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ គឺ​គាត់​សល់​ស្រូវ​សម្រាប់​កិន​ជា​អង្ករ​ដាំបាយ​ហូប​រហូត​ដល់​ពេល​នេះ​តែ​ម្តង ។

បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ម្នាក់​ឈ្មោះ នួន សំណាង អាយុ​២៨​ឆ្នាំ ជា​ម្ចាស់​ម៉ាស៊ីនបោកស្រូវ រស់នៅ​ស្រុក​កំ​រៀង ខេត្តបាត់ដំបង បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ នៅ​ឆ្នាំ​នេះ​អត់​សូវ​មាន​អ្នក​ធ្វើស្រែ កើត​ផល​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​ពេក បណ្តាល​ឱ្យ​លិចលង់​អស់​រយៈពេល​យូរ ធ្វើ​ឱ្យ​រលួយ​ដើម​ស្រូវ​ខូចខាត​អស់ ។

គាត់​បន្ត​ទៀត​ថា ការ​បោក​ស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នេះ ក្នុង​១​បាវ គិតថ្លៃ​ឈ្នួល​ត្រឹមតែ​៥០០០​រៀល ហើយ​គាត់ និង​ប្តី​ដើរ​បោក​ស្រូវ​ឱ្យ​អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​មិន​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ ដោយសារ​អ្នកខ្លះ គេ​ជួល​ម៉ាស៊ីន​ច្រូតស្រូវ ប្រមូល​ផល ក្លាយជា​គ្រាប់​តែ​ម្តង គឺ​គេ​ប្រមូល​ដឹក​យក​ទៅ​លក់​ភ្លាម​ៗ ។

ចំណែក​ស្រែ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មានទឹក​ច្រើន ម៉ាស៊ីន​ច្រូតស្រូវ​ចូល​អត់​កើត​ក៏​នាំ​គ្នា​ច្រូត​នឹង​កណ្តៀវ រួច​ដឹក​ជញ្ជូន​មក​ដាក់​លើគោក រួច​ហៅ​ឱ្យ​គាត់​យក​ម៉ាស៊ីន​មក​បោក​បែន ដើម្បី​ដាក់​ហាល ស្ងួត​រួច​ដឹក​យក​ទៅ​កិន​ជា​អង្ករ​ដាំបាយ​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ