ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញគ្រឿងញៀ.ន៥០០គីឡូក្រាម លាក់​ទុក​ក្នុង​ប្រអប់​ទូរស័ព្ទ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុ​ស៍ នៅ​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០…

ប្រទេស​ថៃ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន បាងកក​ប៉ុ​ស៍ នៅ​ថ្ងៃ​ទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ (​ឬ​ម៉ា​ទឹកកក crystal methamphetamine) ជាង​កន្លះ​តោន ស្មើនឹង ១,២ លាន​គ្រាប់ និង​គ្រឿង​ផ្សេង​ទៀត​ត្រូវ​បាន​រក​ឃើញ​លាក់​ក្នុង​ប្រអប់​ដាក់​ទូរស័ព្ទ ដែល​ត្រៀម​បញ្ជូន​ពី​ភាគ​ខាងជើង ទៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​។


ជនសង្ស័យ ៦ នាក់​ក៏​ត្រូវ​បាន​ចាប់ខ្លួន នៅ​ពេល​ប្រតិបត្តិការ​របស់​ប៉ូ​លី​ស​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន ដែល​បាន​វាយឆ្មក់​ចូល​ផ្ទះ​មួយ​កន្លែង ដែល​នៅ​ខេត្ត​ខុន​ខែ​ន កាលពី​ថ្ងៃ​អង្គារ នេះ​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ Manu Mekmok អគ្គស្នងការ​រង នៃ​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា «​ពួក​គេ ៦​នាក់​នេះ​ជា​ជនសង្ស័យ ក្នុង​ចំណោម​ជនសង្ស័យ ១១ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន ដោយ​ជាប់​ពី​បទ ៦ ករណី ដែល​ក្នុង​នោះ​មាន​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​សរុប ៥០០ គីឡូក្រាម ថ្នាំ​មេ​តំ​ហ្វេ​តា​មីន ១,៧៩ លាន​គ្រាប់ កូកាអ៊ីន ១,៥​គីឡូក្រាម កេ​ត​តា​មីន​១​គីឡូក្រាម និង​ថ្នាំ​គ្រាប់​ប្រភេទ​អេស​ស្តា​ស៊ី ២០០ គ្រាប់ ត្រូវ​បាន​រឹបអូស​»​។

លោក​ឧត្តមសេនីយ៍ Montri Yimyaem ជា​អគ្គនាយក​នៃ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន (NSB) បាន​និយាយ​ថា ជនសង្ស័យ​ទាំង ៦ នាក់​គឺជា​សមាជិក នៃ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​។

ក្រុមបងធំ​ទាំងនេះ ធ្លាប់​បាន​ប្រើ​ល្បិច​ជា​ច្រើន ដើម្បី​លាក់​គ្រឿងញៀន ដូច​ជា​ការ​លាក់​នៅ​ក្នុង​ម៉ាស៊ីន​ឡាន នៅ​ក្នុង​ឧបករណ៍​ហាត់ប្រាណ ឧបករណ៍​បំពង​សម្លេង និង​ទំនិញ​ផ្សេង​ទៀត ដែល​ដឹក​ជញ្ជូន​ទៅ​ភាគ​ខាងត្បូង​។

ការិយាល័យ​បង្ក្រាប​គ្រឿងញៀន បាន​ស៊ើបអង្កេត​និង​បាន​ឃ្លាំមើល នៃប្រតិបត្តិ​ការ​របស់​ក្រុមបងធំ​នេះ យ៉ាង​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន រហូត​ទទួល​បាន​ដំណឹង​ថា ក្រុម​ពួក​បងធំ​នេះ​កំពុង​មាន​គម្រោង​ដឹក​ជញ្ជូន​គ្រឿងញៀន​ធំ​មួយ ដែល​នឹង​លាក់​ទុក​ក្នុង​ប្រអប់​ទូរស័ព្ទ ត្រូវ​ដឹក​ជញ្ជូន​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង កាត់​តាម​តំបន់​កណ្តាល​នៃ​ខ្ពង់រាប​។


ការ​ឆ្មក់​ចូល​ផ្ទះ​មួយ នៅ​ក្នុង​ខេត្ត​ខុន​ខែ​ន កាលពី​យប់​ថ្ងៃ​អង្គា​រ៍ បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់​ទម្ងន់ ៥០០ គីឡូក្រាម ថ្នាំ​គ្រាប់​ល្បឿន ១,២ លាន​គ្រាប់ ថ្នាំ​ញៀន​ប្រភេទ​ថ្នាំ​ញៀន​ប្រភេទ​ថ្នាំ ២០០ គ្រាប់ និង​កេ​ត​តា​មីន ១ គីឡូក្រាម ដែល​លាក់​ក្នុង​ប្រអប់​ទូរស័ព្ទ​ចំនួន ១៥៤ ប្រអប់​។ លោក​ឧត្តមសេនីយ៍ Montri បាន​បន្ត​ថា មនុស្ស ៦​នាក់ នៃ​ក្រុម​ធំ​នេះ​ត្រូវ​បាន​ចាប់ខ្លួន​។

ពួក​គេ​ទាំងអស់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មន្ទីរឃុំឃាំង NSB ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ