ប្រទេសចិន ៖ បុរសម្នាក់ប្រដាប់ដោយកាំបិតមួយបានចាក់មនុស្ស៧នាក់បណ្តាលឱ្យបាត់បង់ជីវិត និងចាក់ឲ្យរបួសមនុស្ស៧នាក់ទៀត កាលពីចុងសប្ដាហ៍កន្លងទៅនៅចិន ។
សោកនាដកម្មនេះកើតមានកាលពីថ្ងៃទី២៧ ធ្នូ នៅតាមដងវិថីនៃទីក្រុង KAIYUAN ជាទីក្រុង
តូចមួយក្នុងខេត្តលីអាវនីញភាគឦសានចិន ។
បុរសរូបនោះបានលែងលះគ្នាជាមួយប្រពន្ធ ហើយក្លាយជាមនុស្សចិញ្ចឹមចិត្តស្អប់ប្រឆាំងនឹងសង្គម ។ នេះជាការអះអាងកាលពីថ្ងៃទី២៨ ធ្នូ របស់សារព័ត៌មានរដ្ឋចិន ។ តាមផ្លូវចន្លោះហាងលក់ផ្លែឈើ និងបន្លែមួយ ព្រមទាំងទីតាំងលេងទឹកមួយ បុរសអាយុ៦២ឆ្នាំរូបនោះមានដើមកំណើតក្នុងទីក្រុងខាងលើ បានចាក់មនុស្សម្នាមិនរើសមុខក្នុងរយៈពេលជាច្រើននាទី មុនពេលត្រូវប៉ូលិសចាប់ខ្លួន ។

តាមទូរទស្សន៍រដ្ឋចិន CCTV ថា ការស៊ើបអង្កេតបង្ហាញថា បុរសនេះបានបាត់បង់កូនប្រុស
ដែលលាចាកលោកចោល និងថាប្រពន្ធរបស់គេបានលែងលះគ្នា ។ បុរសរូបនេះក៏ក្លាយជាមនុស្សខូចចិត្ត ហើយជននេះក៏បានចិញ្ចឹមចិត្តប្រឆាំងសង្គម ។ ហើយការស៊ើបអង្កេតបន្ថែមចំពោះរឿងនេះកំពុងបន្ត ។
ការវាយប្រហារដោយកាំបិតតែងកើតមានជាញឹកញាប់នៅចិន ជាប្រទេសមួយដែលការកាន់កាំភ្លើងមិនត្រូវបានអនុញ្ញាត សម្រាប់ពលរដ្ឋធម្មតា ។ ការវាយប្រហារទាំងនោះតែងធ្វើដោយងងឹតងងល់ ដោយបណ្ដាមនុស្សដែលគិតថា ពួកគេជាអ្នករងគ្រោះដោយអំពើអយុត្តិធម៌ ហើយចង់សងសឹកចំពោះសង្គម ។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ មានបុរសម្នាក់ដែលសង្ស័យថា ប្រពន្ធគេផិតក្បត់ បានចាក់មនុស្ស៨នាក់បណ្តាលឱ្យបាត់បង់ជីវិតផងដែរ ៕ ដកស្រង់ចេញពី វេបសាយ ៖ aa
ចែករំលែកព័តមាននេះ