ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​គូ​ដណ្តឹង​សុំ​ផ្តាច់​ពាក្យ ស្រាប់តែខាងប្រុស​​ធ្វើ​បែប​នេះ​ទៅ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​ប៉ុនប៉ង​ឃាតកម្ម​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​នារី​ដែល​ជា​គូរ​ដណ្តឹងរ​ងរ​បួស​ជ្រៅ​ត្រង់​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ហើយ​រត់គេច​ខ្លួន ។ លោក​ឧត្តមសេនីយ៍ត្រី រឿ​ន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកណ្តាល​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​ប៉ុនប៉ង​ឃាតកម្ម​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​នារី​ដែល​ជា​គូរ​ដណ្តឹងរ​ងរ​បួស​ជ្រៅ​ត្រង់​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ហើយ​រត់គេច​ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បន្ទាប់​ពី​បាន​កើតហេតុ កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៣០​នាទី នៅ​ចំណុច​តាម​ផ្លូវ​ភូមិ​ស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ កែវ មួយ​គី​ម ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ​នៅផ្ទះ ។ ជនសង្ស័យ​ឈ្មោះ រ៉ា បូ​រី ហៅ​ទុ​យ ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​សង្កាត់​កើតហេតុ មុខរបរ លក់​ស្រា​ក្រឡុក (​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២៩.១២.២០២០)​។

ចំពោះ​វត្ថុ​តាង​ចាប់​យក កូនកាំបិត​ចុង​ស្រួច ប្រវែង​២២,៥​សង្ទីម៉ែត្រ មាន​ប្រឡាក់​ឈាម​០១ ។ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​មាន​របួស​ស្នាម​ត្រង់​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ មាន​ស្នាម​ដាច់​ចូល​ជ្រៅ​ហូរ​ឈាម​ជា​ទម្ងន់ ។

លោក​ឧត្តមសេនីយ៍ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​បាន​ឲ្យ​ដឹង​ថា មុន​ពេលវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ និង​ជន​រង​គ្រោះជា​អតីត​គូរ​ដណ្តឹង​និង​គ្នា តែ​ដោយសារ​ជនសង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​ធ្លាប់​វាយ​ធ្វើបាប​ជន​រង​គ្រោះជា​ញឹកញាប់ ហើយ​ជន​រង​គ្រោះ​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្តឹង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ដើម​មៀន​ទៀត​ផង បាន​ផ្តាច់​ពាក្យ​ទៅ​វិញ តែ​ជនសង្ស័យ​នៅ​តែ​មក​ទាក់ទង​រំខាន​ជន​រង​គ្រោះ​រហូត ។

លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ឪពុក​ជន​រង​គ្រោះ​បាន​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ហៅ​ជនសង្ស័យ​ចេញពីផ្ទះ ហើយ​ណាត់ជួប​គ្នា​នៅ​ប៉ុស្តិ៍​ដើម​មៀន ដើម្បី​និយាយ​គ្នា​ឲ្យ​បាន​ដាច់​ស្រា​ច់ តែ​នៅ​ពេល​ដើរ​តាម​ផ្លូវ​មិន​ទាន់​និយាយ​គ្នា​ផង ក៏​ស្រាប់តែ​ជនសង្ស័យ​ដក​កូនកាំបិត​ចុង​ស្រួច ដែល​លាក់​ទុក​ក្នុង​ចង្កេះ យក​មក​ចាក់​ជន​រង​គ្រោះ​ចំ​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ បណ្តាល​ឲ្យ​លិច​ជ្រៅ​ហូរ​ឈាម​យ៉ាងច្រើន​សន្លប់​លែង​ដឹងខ្លួន ចំណែក​ជនសង្ស័យ​បាន​បោះ​កាំបិត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​កើតហេតុ ដោយ​បានការ​សម្របសម្រួល​ពី​លោកស្រី ស៊ុន យ៉ឺ​ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន និង​ដោយ​បានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចង្អុល​ដឹកនាំ​ឲ្យ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​កំរិត​ធ្ងន់ សហការ​ជាមួយ​កម្លាំង យុត្តិធម៌ ក្រុង​តា​ខ្មៅ និង ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ បាន​នៅ​ល្ងាច​ថ្ងៃ​ទី​២៩.១២.២០២០ នៅ​ចំណុច​មជ្ឈមណ្ឌល​កំសាន្ត​ទីក្រុង​កោះ​ពេជ្រ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រួច ហើយរ​ត់ទៅ​លាក់ខ្លួន​ប្រកប​របរ ធ្វើ​ជា​មេ​ចុងភៅ​ក្នុង​ហាង​មួយ​កន្លែង ។

តាម​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​ថា មូលហេតុ​ដែល​យក​កូនកាំបិត​ចាក់​ប៉ុនប៉ង​សម្លាប់​អតីត​គូរ​ដណ្តឹង ដោយសារ​ភ្លើង​ប្រចណ្ឌ និង​ខឹង​គូរ​ដណ្តឹង​សុំ​ផ្តាច់​ពាក្យ ។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ