ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2020 ៖ កូ​វី​ដ​19​បង្កើត​ការ​ភិតភ័យ ខណៈ​ប្រេង​នាំ​ក្តី​សង្ឃឹម

3 ឆ្នាំ មុន
  • ភ្នំពេញ

ឆ្នាំ​២០២០ នឹង​ដាច់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ជាមួយនឹង​ការ​ឆ្លងកាត់​ដ៏​មហន្តរាយ សម្រាប់​​ពិភពលោក និង​កម្ពុជា ។ កម្ពុជា​បាន​​ឆ្លងកាត់​ឆ្នាំ​នេះ​ជាមួយនឹងការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ​ថ្មី​ដែល​មើល​មិនឃើញ​គឺ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​មានរឿង​ដ៏​ល្អ​មួយ​ផ្ទុះ​ឡើង​សម្រាប់​កម្ពុជា​ផង​ដែរ…

ឆ្នាំ​២០២០ នឹង​ដាច់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ជាមួយនឹង​ការ​ឆ្លងកាត់​ដ៏​មហន្តរាយ សម្រាប់​​ពិភពលោក និង​កម្ពុជា ។ កម្ពុជា​បាន​​ឆ្លងកាត់​ឆ្នាំ​នេះ​ជាមួយនឹងការ​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ប្រយុទ្ធ​នឹង​សត្រូវ​ថ្មី​ដែល​មើល​មិនឃើញ​គឺ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​មានរឿង​ដ៏​ល្អ​មួយ​ផ្ទុះ​ឡើង​សម្រាប់​កម្ពុជា​ផង​ដែរ ។ នោះ​គឺ​ការ​ប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ការ​ចាប់ផ្តើម​ការ​ធ្វើ​អាជីវកម្ម​ប្រេង​ដែល​គេ​រំពឹង​ថា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា អំឡុង​ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​នេះ គឺ​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​១ ខែមករា ឆ្នាំ​២០២១ ហើយ​ក៏​មានការ​ឈប់​សម្រាក​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ទៀត​។ ដូច្នេះ​ យើង​អាច​ឈប់​សម្រាក​បាន​ដល់​ទៅ៣​ថ្ងៃ ដែល​​នឹង​មានការ​ដើរ​លេង​កម្សាន្ត តាម​តំបន់​រមណីយដ្ឋាន​នានា ។ សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​១២​ខែ​កន្លង​មកនេះ នៅ​ប្រទេស​កម្ពុជា ទោះបីជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រហូត​ដល់​៣៦៤​នាក់​ក៏​ដោយ តែ​កម្ពុជា​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ ។

កម្ពុជា​រហូត​មក​ដល់​ពេល​នេះ ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ជោគជ័យ​ខ្លាំង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ។ ប៉ុន្តែ​កូ​វី​ដ​១៩​នៅ​តែ​បន្ត​ដាក់​ប្រទេស​កម្ពុជា ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា​ទាំង​ផ្នែក​សុខភាព​សាធារណៈ​និង​សេដ្ឋកិច្ច ដោយ​តម្រូវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រឆាំង​នឹង​មេរោគ​ដ៏​សាហាវ​នេះ​បន្ត​ទៀត ។

ក្នុង​សារ​រម្លឹក​ជូន​ជនរួមជាតិ នៅ​ប៉ុន្មាន​ថ្ងៃមុន​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​នេះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង រីករាយ​នឹង​ការ​ឆ្លង​ឆ្នាំ ឬ​ហៅ​ថា Countdown តាម​គន្លង​បែប​ថ្មី​ពី​ចម្ងាយ តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ដូច​អ្វី​យើង​បាន​ធ្វើ​រួច​មក​ហើយ ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ជា​រៀង​រាល់​ឆ្នាំ ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ចៀសវាង​ការ​ជួបជុំ ដែល​មាន​មនុស្ស​ច្រើន​ក្នុង​បំណង​ការពារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

ជំងឺ​កូ​វី​ដ​១៩ ដែល​បើ​ទោះបីជា​កម្ពុជា បាន​ប្រកាស​បិទ​បញ្ចប់​ការ​ឆ្លង​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា​ក៏​ដោយ ក៏​មិន​មាន​ន័យ​ថា កម្ពុជា​លែង​មាន​កូ​វី​ដ​ឆ្លង​រាលដាល​ទៀត​នោះ​ទេ ខណៈ​ដែល​ពិភពលោក​នៅ​បន្ត​រីក​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​នៅឡើយ ។

នៅ​ថ្ងៃ​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ពី ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម ប្រេង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា​។ នេះ​គឺជា​ការ​ចាប់ផ្តើម​ជា​ប្រវត្តិសាស្ត្រ ដែល​គេ​គិត​ថា​នឹង​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សម្រាប់​ពេល​ទៅ​មុខ​ទៀត ។ ដូច្នេះ នេះ​ជា​ដំណឹង​ដ៏​ត្រេកអរ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា បន្ទាប់​ពី​គេ​បាន​រំពឹង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រួច​មក ។

ម្ល៉ោះហើយ​ឆ្នាំ​២០២០​នឹង​មិន​ត្រូវ​ចង​ចាំ​ជា​ឆ្នាំ​ប្រកបដោយ​ការ​ភិតភ័យ​សម្រាប់​កម្ពុជា​ទេ ។ វា​ក៏​ជា​ឆ្នាំ​មួយ​ដែល​ត្រូវ​ចង​ចាំ​នៃ​ការ​ចាប់ផ្តើម​ដោយ​ក្តី​សង្ឃឹម​និង​គួរ​ត្រេកអរ​មួយ​សម្រាប់​កម្ពុជា​ផង​ដែរ ដោយសារ​ការ​ចេញដំណើរ​នៃ​ការ​ធ្វើ​អា​ជី​វិក​ម្ម​ប្រេង​លើក​ដំបូង​ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​លូតលាស់​ហើយ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ជីវភាព​ធូរធារ ៕ អត្ថបទដោយ៖ មុត ស្រីពៅ

អត្ថបទសរសេរ ដោយ