ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ចាញ់​កម្លាំង​លុយ​ចិន និង​កូរ៉េ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់់ប្រៀបប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់់ប្រៀបប្រាក់យន់ចិន និងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​យន់​ចិន ទិញ​ចូល ៦១៨ រៀល លក់​ចេញ​រហូត​ដល់ ៦២៥ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ត្រឹមតែ ៦១៧ រៀល និង​លក់​ចេញ​តែ ៦២៣ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន​ថ្ងៃនេះ​ដែរ គឺ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០១ រៀល លក់​ចេញ​រហូត​ដល់ ៣៩៤០ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ ចូល​ត្រឹមតែ ៣៨៨៦ រៀល និង​លក់​ចេញ​តែ ៣៩២៥ រៀលប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣៨ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៥៣ រៀល លក់​ចេញ ៥០០៣ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៧៥ រៀល លក់​ចេញ ៣១០៦ រៀល ។

ដោយឡែក ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧០ រៀល លក់​ចេញ ៣៧៤ រៀល ហើយ ១​ដុល្លារ​សាំង ហ្គា​ពួរ ទិញ​ចូល ៣០៤៤ រៀល លក់​ចេញ ៣០៧៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ