ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមគ្រែជិត ១.០០០ ដើម្បីទទួលប្រជាពលរដ្ឋ និងពលករធ្វើចត្តាឡីស័ក

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្ត រួមនឹងជំនាញសុខាភិបាល បានយកចិត្តទុកដាក់ ដោយរៀបចំកន្លែងធ្វើចត្តាឡីស័ក ចំនួនពីរកន្លែង គឺនៅ​សណ្ឋាគារមេគង្គ និង​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម ដែលមានគ្រែសរុបជិត…

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្ត រួមនឹងជំនាញសុខាភិបាល បានយកចិត្តទុកដាក់ ដោយរៀបចំកន្លែងធ្វើចត្តាឡីស័ក ចំនួនពីរកន្លែង គឺនៅ​សណ្ឋាគារមេគង្គ និង​មជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម ដែលមានគ្រែសរុបជិត ១.០០០គ្រែ។ គោលបំណងទាំងនេះ គឺដើម្បីធ្វើយ៉ាងណា ទប់ស្កាត់ កុំឱ្យជំងឺ​ covid ឆ្លងចូលក្នុងសហគមន៍។

មន្ត្រីសុខាភិបាលខេត្ត បានឲ្យដឹងថា ទីតាំងទី១ នៅសណ្ឋាគារមេគង្គ នៅមាត់ទន្លេ បានដាក់ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ក្នុងនោះ មានប្រជាពលរដ្ឋ ដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ដែលគិតរហូតមកដល់រសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២០ គឺបានកើនឡើងដល់ជាង ១០០ នាក់ហើយ។

ជាមួយនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ រួមនិងស្ថាប័នជំនាញសុខាភិបាល គឺបានយកចិត្តទុកដាក់ ចាប់តំាងពីពេលដែលជំងឺ covid បានផ្ទុះឡើងជាលើកដំបូង តាមរយៈអ្នកទេសចរ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍មួយគ្រឿង ដែលចូលចតនៅជិត​ក្រោមស្ពានគីហ្ស៊ុណា ក្រុងកំពង់ចាម។

អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំដំឡើងបំពាក់បរិក្ខារ នៅតាមបន្ទប់នីមួយៗ ក្នុងសណ្ឋាគារមេគង្គ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា និងជនបរទេសស្នាក់នៅ​បណ្ដោះអាសន្ន ធ្វើចត្តាឡីស័ក។      

មន្ត្រីសុខាភិបាលខេត្ត បានប្រាប់​ថា ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីព្រឹកទី២៦ ខែធ្នូ ឆ្នាំ​២០២០ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការ​រៀបចំកន្លែង សម្រាប់ធ្វើចត្តាឡីស័ក ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ដែលមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលគិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានរៀបចំគ្រែបានចំនួន ៧៥៦ គ្រែ ដែលមានទីតាំងស្តិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម នៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច។

ចំណែក​មន្ត្រីសាលាខេត្ត ប្រាប់​ថា ចាប់តំាងពីពេលដែលជំងឺ covid បានផ្ទុះឡើង នៅក្នុងប្រទេសកម្ពុជា អភិបាលខេត្តកំពង់ចាម មានភាពរហ័សរហួន ដោយសហការជាមួយនឹងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ​ទប់ស្កាត់ជំងឺ covid មិនឲ្យឆ្លងចូលក្នុងសហគមន៍។ រាល់ថ្ងៃអភិបាលខេត្ត បានណែនាំដល់អភិបាល​ស្រុកក្រុងទាំង១០ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តបំផុសការផ្សព្វផ្សាយពីវិធាន​ការការពាររបស់ក្រសួងសុខាភិបាល ដោយបានប្រើប្រាស់ម៉ូតូកង់បី និងរថយន្តធុនតូចផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋ ចេះអនាម័យ គឺ “ផឹកស្អាត ហូបស្អាត រស់នៅស្អាត” ហើយត្រូវបង្កើនការយកចិត្តទុកដាក់ពិសេស ត្រូវពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែល រហូតទាល់តែមានវាក់សាំង​ប្រឆាំងនឹងជំងឺ Covid៕ ដោយ៖ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ