ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងភ្លាម ធ្វើភ្លាម! គ្រោងកែលម្អ សួនស្តេចកន (សេះ៨) ដើម្បីលើក​កម្ពស់​សោភ័ណភាពប៉ៃលិន

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលសួនស្តេចកន…

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីគ្រោងធ្វើការ​ជួសជុលកែលម្អ និងបំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ ក្នុងគោលបំណង​លើកកំពស់សោភ័ណភាព និងសុខមាលភាពសាធារណៈរបស់ខេត្ត​។

លោកស្រី​អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​ថា រដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ដាំដើមផ្កាលំអបន្ថែម និងការថែទាំ ព្រមទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ឱ្យបានកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋ​លើផ្នែកបរិស្ថាន សុខភាព ក៍ដូចជាបន្ថែមក្រវាត់ពណ៌បៃតង ប្រកបដោយសោភ័ណ​ភាព​ស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

នៅក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ គឺត្រូវរួមគ្នាសំអាតអនាម័យ តាមមុខផ្ទះ និងតាមទីតាំង​អាជីវកម្មរបស់ខ្លួន ជាប្រចាំ ជាពិសេស អាជីករលក់ដូរនៅតាមទីសាធារណៈ និងតាមសួនច្បារ ត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ គត់មត់ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺមិនត្រូវបោះចោល​សំរាមគ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ ទើបយើងអាចសម្អាត​អនាម័យបរិស្ថាន និងបង្កើនសោភ័ណភាពទីក្រុងរបស់យើងបានល្អ​។ សូមបញ្ជាក់ថា​ អាជ្ញាធរខេត្តប៉ៃលិន គ្រោងនឹងបំពាក់ឧបករណ៍ និងសម្ភារៈហាត់ប្រាណ នៅសួនស្តេចកន (សេះ៨) និងនៅសួនកុមារខាងមុខសាលាខេត្តប៉ៃលិន នាពេលខាងមុខនេះ ដើម្បីផ្តល់សេវាសុខភាពសាធារណៈ​ជូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើងផងដែរ​៕ ដោយ ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ