ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម ! ប្រពន្ធនិងកូន​​តាម​ស្វែង​រក​​៣​​​ថ្ងៃ​​ហើយ​ តែពេលឃើញ​​ទទួល​យក​​​មិន​​បាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​រថ​យន្ត​របស់​គាត់​នៅ​ក្បែរ​របង​សាលា​រៀន​អន្តរា​ជាតិ​មួយ​កន្លែង​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូ​វ​ប៉ាស្ទ័រ​(​ផ្លូវ​លេខ៥១) ខណៈ​ដែល​ក្រុម​គ្រួ​សារបាន​តាមរកគាត់​ព្រោះ​​មិនឃើញចូល​ផ្ទះ​ដូច​សព្វ​មួយដង​ អស់​រយៈពេល៣​ថ្ងៃ​មក​ហើយ​នោះ​។​ ហេតុការណ៍​នេះ​ ​បាន​បង្កការ​ភ្ញាក់ផ្អើល​កើតឡើង ​កាលពី​វេលា​ម៉ោង​០៨ ព្រឹក ថ្ងៃ​ទី​២៨…

​រាជធានីភ្នំពេញ ៖ ​បុរស​ជា​អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​រថ​យន្ត​របស់​គាត់​នៅ​ក្បែរ​របង​សាលា​រៀន​អន្តរា​ជាតិ​មួយ​កន្លែង​​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូ​វ​ប៉ាស្ទ័រ​(​ផ្លូវ​លេខ៥១) ខណៈ​ដែល​ក្រុម​គ្រួ​សារបាន​តាមរកគាត់​ព្រោះ​​មិនឃើញចូល​ផ្ទះ​ដូច​សព្វ​មួយដង​ អស់​រយៈពេល៣​ថ្ងៃ​មក​ហើយ​នោះ​។​ ហេតុការណ៍​នេះ​ ​បាន​បង្កការ​ភ្ញាក់ផ្អើល​កើតឡើង ​កាលពី​វេលា​ម៉ោង​០៨ ព្រឹក ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០២០ ​ចំណុចផ្លូវ​លេខ៥១ (​ផ្លូវ​ប៉ាស្ទ័រ​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តា​មប្រភព​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​មានឈ្មោះ នួន រ៉ា​ន អាយុ៤២​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ប្រពន្ធ​ឈ្មោះ ស៊ី​ម សា​វន អាយុ៤៣​ឆ្នាំ មានកូន​ប្រុស ស្រី​ចំនួន ៣​នាក់ (​ប្រុស ២​នាក់ ស្រី ១​នាក់​) មាន​ទីលំនៅ​ភូមិ​តា​ងួ​ន ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស​ស្រុក​កំណើត​នៅ ស្រុក កំពង់​រោ​តិ៍ ខេត្ត​ស្វាយរៀង​។

គួរបញ្ជាក់ថា ជា​​រៀងរាល់ថ្ងៃ​រូប​គាត់​ (ជនរងគ្រោះ) តែងតែបាន​ចូល​ផ្ទះ​ហូប​បាយ​តែ​មួយ ភ្លែត​ៗ ​រួច​ចេញ​ដឹក​ភ្ញៀវ​ទៀតវិញហើយ តែលើកនេះទំនងជា​ខំប្រឹង​ពេក​ទាល់តែ​ខ្យល់.គ​​​នៅ​ក្នុង​រថយន្ត​របស់​គាត់​បែប​នេះ​ទៅ។ ហើយ​ទាល់តែ​អ្នក​រត់​តាក់ស៊ី​ដូច​គ្នា​នាំ​គ្នា​តាម​ស្វែងរក​ទើបបាន​ប្រទះ​ឃើញ និង​ទាល់តែ​សាកសព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ ។​


ប្រភពបន្តទៀតថា នៅ​មុន​ពេល​កើតហេតុ មាន​ក្រុម​អ្នក​រត់​រថយន្ត​តាក់ស៊ី​មួយ​ក្រុម​នាំ​គ្នា​បាន​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​មិត្តភក្តិ​ជា​អ្នក​រត់​តាក់ស៊ី​ដូច​គ្នា បាន​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​រថយន្ត​របស់​គាត់​មួយ​គ្រឿង​ម៉ាក ហា​យ ឡែ​ន​ឌ័​រ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AI-៨៩៣២ នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៥១ ក្បែរ​របង​សាលា​អន្តរា​ជាតិ​មួយ​កន្លែង​ខាងលើ​។ ​ពេល​ដែល​បាន​ទទួល​ដំណឹង​នេះ​ភ្លាម​កម្លាំង​របស់​លោក ធ្វើការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ការិយាល័យ នៃ​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ បង្កើត​ជា​គណៈកម្មាធិការ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​បរិវេណ​ខាងលើ និង​បាន​ហៅ​រថយន្ត សា មុ​យមក​ដឹក​យក​សាកសព​ដែល​មាន​សភាព​ហើម និង មាន​ក្លិនស្អុយ​ទៅ​ហើយ​នេះ ទំនងជា​ជា​បាន​ស្លាប់ បាត់បង់​ជីវិត អស់ រយះ​ពេល​ពី ២ ទៅ ៣​ថ្ងៃ​មក​ហើយ​នេះ យក​ទៅ​កាន់​វត្ត​ទឹកថ្លា ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង កោសល​វិ​ច្ច័​យ​ផង​ដែរ​។

ស្ត្រី​ជា​ប្អូនជីដូនមួយ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះជា​បងជីដូនមួយ​របស់​នាង​បាន​បាត់​ចេញពីផ្ទះ​តាំងពី​វេលា​ម៉ោង ប្រមាណ​ជា ១០​យប់ ថ្ងៃ​ទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ មក​ម្លេះ ហើយ​ក្រុម​គ្រួសារ​ក៏​បាន​ដើរ​រក និង តេ​ទូរស័ព្ទ​ចូល​ដែរ​តែ​មិន​មាន អ្នក​លើក ហើយ​ក្រុម​អ្នក​រត់​តាក់ស៊ី​ជាមួយ​គាត់​ក៏​នាំ​គ្នា​ស្វែងរក​ដែរ​តែ​មិនឃើញ​។​ លុះ​មក​ដល់​ព្រឹក​នេះទើប​ពូ​ៗ​ជា​អ្នក​រត់ រថយន្ត​តាក់ស៊ី​ជាមួយ​គ្នា​បាន​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់​ចត​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​សាលារៀន​នេះ ហើយ​ទៅ​អើត​មើល ក៏​បានឃើញ​ទម្លាក់​កញ្ចក់​ម្ខាង​បន្តិច ចាក់សោរ​ជាប់​ខាងក្នុង និង​មើលទៅ​ម្ខាង​ក៏​បានឃើញ​រូប​គាត់​ដេក​ខ្លួន​មាន​សភាព​ហើម ខ្មៅ​រល និង​ធំ​ក្លិនស្អុយ​ទៅ​ហើយ​ទើបបាន​បាន​ប្រាប់​ពួក​គាត់​អោយ​បានដឹង និង នាំ​គ្នា​មក​មើល​។​

ស្ត្រី​ដដែល​ក៏​បាន​ប្រាប់​បន្តទៀត​ថា បងប្រុស​ជីដូនមួយ​របស់​គាត់​រាល់ថ្ងៃ​ខំប្រឹង​រកស៊ី​ខ្លាំង​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ចូល​ផ្ទះ​ហូប​បាយ​តែ​មួយ​ភ្លែត​ៗ ហើយ​ក៏​ចេញ​រក​ដឹក​ភ្ញៀវ​បាត់​ទៀត​ទាំ​អ​យប់​ទាំង​ថ្ងៃ​មិ​ម​ដែល​ខាន លុះ​មក​ដល់​ពេល​នេះ​ទំនងជា​រូប​គាត់​ខំប្រឹង​ពេក​ទើប បណ្តាល​អោយ​ខ្យល់គ​ស្លាប់​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន ធ្វើការ​សហការ​ជាមួយ​និង​កម្លាំង​ជំនាញ​នគរបាល​នៃ​ការិយា​ល័យ កោសល​វិ​ច្ច័​យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ និង កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព​របស់បុរសជា​អ្នក​រត់​រថយន្ត​តាក់ស៊ី​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ថា «ជន​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​គាំងបេះដូង​» ទើប​ធ្វើការ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែកឯ​រថយន្ត​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ មួយ​គ្រឿង​នោះ ក៏​បាន​ធ្វើការ​ប្រគល់​ទៅ​អោយ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ