ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រកព្រំ ត្រៀមបន្ទប់សណ្ឋាគារ ៥០ សម្រាប់ធ្វើចត្តាឡីស័ក ពលករមកពីថៃ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានដឹកមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាព…

ខេត្តប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានដឹកមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលពីស្ថានភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់គ្នាជាមួយនឹងខេត្តចាន់បុរី ប្រទេសថៃ ដើម្បីពង្រឹង​ប្រសិទ្ធិភាពការងារ ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោកជំទាវ បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តន៍តាមការណែនាំរបស់​រាជរដ្ឋាភិបាល ឲ្យបណ្តាខេត្ត ដែលជាប់ព្រំដែន នៃប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ហើយមានពលករខ្មែរ ធ្វើចំណាកស្រុកនៅទីនោះផងដែរ។

លោកជំទាវអភិបាលខេត្ត បានបន្តថា ដើម្បីការពារសុវត្ថិភាព កុំឱ្យវីរុសកូវីដ-១៩ មានការរីករាលដាលចូលក្នុងសហគមន៍ មន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រូវក្តាប់ឲ្យជាប់ និងតាមដានរាល់សភាពការ នៃការឆ្លងដែនរបស់ប្រជាពលរដ្ឋយើង និងត្រូវរង់ចាំមើលជាប់ជានិច្ច ក្រែងសមត្ថកិច្ចថៃ បញ្ជូនពលករខ្មែរយើងត្រឡប់​ចូលមកស្រុកកំណើតវិញ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាល ត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក រយ:ពេល១៤ថ្ងៃសិន នៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលខេត្តបានរៀបចំទុកជាមុន គឺនៅសណ្ឋាគារនៅព្រំដែនតែម្តង។

ក្នុងឱកាសនោះដែរ លោកជំទាវ បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន​គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានរៀបចំប៉ុស្តិ៍ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដោយមានបំពាក់ដោយកាមេរ៉ា ស្កែន កំដៅផងដែរ ក្នុងនោះរដ្ឋបាលខេត្ត បានត្រៀមបន្ទប់​សណ្ឋាគារ ចំនួន ៥០បន្ទប់ សម្រាប់ធ្វើចត្តាឡីស័ក ពលករ ដែលឆ្លងដែនត្រលប់មកពីប្រទេសថៃវិញផងដែរ៕ ដោយ ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ