ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឡ​ស​ម្ងួ​ត​ជ័រកៅស៊ូ​ ដោយសារ​​ខូច​​នាឡិកា​ស្ទង់​កំ​ដៅ​​

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​មូយបាន​ឆាបឆេះ​សន្ធោសន្ធៅ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​ឆេះ​ឡ​ស​ម្ងួ​ត​ជ័រកៅស៊ូ​មួយ​កន្លែង​ ​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ នេះ ស្ថិត​​នៅ​ចំណុច​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ឯកជន​របស់​ឈ្មោះ ប៉េង ជឺ…

ខេត្តកំពង់ចាម ៖ អគ្គិភ័យ​មូយបាន​ឆាបឆេះ​សន្ធោសន្ធៅ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​សារ​តែ​ឆេះ​ឡ​ស​ម្ងួ​ត​ជ័រកៅស៊ូ​មួយ​កន្លែង​ ​កាលពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ធ្នូ នេះ ស្ថិត​​នៅ​ចំណុច​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ឯកជន​របស់​ឈ្មោះ ប៉េង ជឺ ភេទ​ប្រុស អាយុ៧៧​ឆ្នាំ ស្ថិត​នៅ​តំបន់​ស្រោង​ខ្នុរ ក្នុងភូមិ​សូ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ។​ជាមួយ​នោះ មាន​​រថយន្ត​ពន្លត់អគ្គិភ័យ​១​គ្រឿង​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ​ ។

លោក​វរសេនីយ៍ឯក ​ប៉ែន ទៀង​ចំរើន អធិការ​នគរបាល​ស្រុក​ចំការលើ ប្រាប់​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​កម្លាំង​មូលដ្ឋាន​បាន​រាយការណ៍​មក​រូប​លោក​ភ្លាម​ៗ​នោះ ​ក៏​បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​មួយ​គ្រឿង​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ជា​បន្ទាន់​។ ដោយ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ទៅ​លើស​ម្ងួ​ត​ផ្សេង​ទៀត​នោះ​ទេ​។

អធិការ​នគរបាល​ស្រុក​ចំការលើ​ប្រាប់​បន្ត​ថា​ចំពោះ​ឡ​ស​ម្ងួ​ត​ដែល​បាន​ឆាបឆេះ​នោះ​គឺ​មាន​ទំហំ៨.៦០​ម x ០៤​ម និង​ជ័រកៅស៊ូ​ចំនួន ០២​តោនត្រូវ​បាន​ឆេះ​ខូច​ទាំងស្រុង មូលហេតុ​បណ្ដាល​មក​ពី​នាឡិកា​វាស់​កំ​ដៅ​ខូច ហើយ​ឡ​ចំហុយ​ជ័រកៅស៊ូ​ឡើង​កំ​ដៅ​ហួសកំណត់​ទើប​បណ្ដាល​ឲ្យ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​។​ក្រៅពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នគរបាលម្ចាស់​ទីតាំង​ខាងលើ​នេះ​ក៏​បាន​ប្រើប្រាស់​ប្រ​យោន៍​ទឹក​បាញ់​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ចំណែក​ស​ម្ងួ​ត​ផ្សេង​ទៀត​នៅ​ក្នុង​បរិវេណ​រោងចក្រ​នោះ គឺ​មិន​រង​ផល​ប៉ះពាល់​អ្វី​នោះ​ទេ​។​ចំពោះ​ទីតាំង​ដែល​កើត​មាន​អគ្គី​ភ័យ​គឺ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ហើយ​ត្រូវ​បាន​កម្លាំង​ពន្លត់អគ្គីភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ចំការលើ​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ