ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​ឥទ្ធិពលយ៉ាងណា​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​សន្ទុះ​ខ្លាំង ឬ​ខ្សោយ​ធៀប​នឹង ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​សន្ទុះ​ខ្លាំង ឬ​ខ្សោយ​ធៀប​នឹង ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០២៨ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩០៧ រៀល លក់​ចេញ ៤៩៥៦ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៥៣ រៀល លក់​ចេញ ៣០៨៤ រៀល ។

ថ្ងៃនេះ​ផង​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៧ រៀល លក់​ចេញ ៦២៣ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៨៨ រៀល លក់​ចេញ ៣៩២៧ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៦ រៀល លក់​ចេញ ៣៧០ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៣៣ រៀល លក់​ចេញ ៣០៦៣ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៤ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ