ពេល​ហាត់ប្រាណ អ្នក​មិន​ត្រូវ​មើល​រំលង​របស់​មួយ​នេះ​ទេ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពេល​ហាត់ប្រាណ អ្នក​មិន​ត្រូវ​មើល​រំលង​របស់​មួយ​នេះ​ទេ !

3 ខែ មុន

យោង​តាម​គេហទំព័រ Hub.jhu.edu បានឱ្យ​ដឹង​ថា លោកស្រី​វេជ្ជបណ្ឌិត Melina Jampolis ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ និង​ផ្នែក​របប​អាហារ​បាន​ពន្យល់​ថា ទឹក គឺ​ចាំបាច់​សម្រាប់​រាង​កាយ​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណដោយ​វា​រំលាយ​អេឡិចត្រូលីត…

យោង​តាម​គេហទំព័រ Hub.jhu.edu បានឱ្យ​ដឹង​ថា លោកស្រី​វេជ្ជបណ្ឌិត Melina Jampolis ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ និង​ផ្នែក​របប​អាហារ​បាន​ពន្យល់​ថា ទឹក គឺ​ចាំបាច់​សម្រាប់​រាង​កាយ​ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណដោយ​វា​រំលាយ​អេឡិចត្រូលីត ដែល​រួម​មាន​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម ហើយ​ចែកចាយ​វា​ពាសពេញ​រាង​កាយ ។ អ​តុល្យភាព​អេឡិចត្រូលីត អាច​បណ្តាល​ឱ្យ​មានការ​រមួលក្រពើ ហើយ​វា​អាច​មក​ពី​ការ​ផឹកទឹក​មិន​គ្រប់ ។

Picture

លោកស្រី​វេជ្ជបណ្ឌិត​និយាយ​ថា នៅ​ពេល​កោសិកា​សាច់ដុំ​ខ្សោះ​ជាតិ​ទឹក ពួក​គេ​នឹង​បំបែក​ប្រូតេអ៊ីន (​សាច់ដុំ​) លឿន ហើយ​បង្កើត​សាច់ដុំ​យឺត​ៗ ដូច្នេះ​ការ​ហាត់ប្រាណ​របស់​អ្នក​មិន​មាន​ប្រសិទ្ធភាព​ច្រើន​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត រាង​កាយ​បាត់បង់​ទឹក​លឿន​ជាង​មុន ក្នុង​ពេល​ហាត់ប្រាណ ព្រោះ​វា​បង្កើត​កំ​ដៅ​ដែល​ចាំង​នឹង​ផ្ទៃ​ស្បែក ដោយ​មាន​ញើស និង​ហួត​ជា​បន្តបន្ទាប់ ។

Picture

ការ​រក្សា​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ ក៏​ជួយ​រក្សា​បរិមាណ​ឈាម​របស់​អ្នក​ដែរ ដូច្នេះ​អ្នក​អាច​បង្កើន​ប្រសិទ្ធភាព​សរសៃឈាម​នៅ​លើ​ផ្ទៃ​ស្បែក​ដើម្បី​បញ្ចេញ​កម្តៅ ។ លោកស្រី​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ប្រសិនបើ​រាង​កាយ​របស់​អ្នក​មិន​អាច​បញ្ចេញ​កំ​ដៅ​លើស តាម​រយៈ​ការ​បែកញើស អ្នក​នឹង​ឆាប់​ហត់ ។ មាន​ជាតិ​ទឹក​គ្រប់គ្រាន់ អាច​ជួយ​ឱ្យ​អ្នក​ហាត់ប្រាណ​បាន​យូរ និង​មិនឆាប់​ហត់ ដែល​ជា​លទ្ធផល គឺ​អ្នក​អាច​ដុត​កាឡូរី​បាន​ច្រើន ៕ ប្រភព​៖ hub.jhu

Picture