ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ធ្វើ​រឿង​មួយ​នេះ​ អាច​ទប់ស្កាត់​សក់​ជ្រុះ​បាន​យ៉ាង​ស្រួល !

3 ឆ្នាំ មុន

លើស​ពី​ការ​លើកកម្ពស់​សុខភាព​ទូទៅ ការ​ផ្តល់​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ការ​លូតលាស់​សក់​របស់​អ្នក ។ ទឹកជា​ប្រភព​ថាមពល​សម្រាប់​រាល់​កោសិកា​ក្នុង​ខ្លួន​រួម​ទាំង​កោសិកា​ដែល​បង្កើត​សក់​ថ្មី ។ រាង​កាយ​មានទឹក ៦០% ដូច្នេះ​នៅ​ពេល​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាង​កាយ​របស់​អ្នក​អាច​ដំណើរការ​បាន​ត្រឹមត្រូវ ។…

លើស​ពី​ការ​លើកកម្ពស់​សុខភាព​ទូទៅ ការ​ផ្តល់​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ការ​លូតលាស់​សក់​របស់​អ្នក ។ ទឹកជា​ប្រភព​ថាមពល​សម្រាប់​រាល់​កោសិកា​ក្នុង​ខ្លួន​រួម​ទាំង​កោសិកា​ដែល​បង្កើត​សក់​ថ្មី ។ រាង​កាយ​មានទឹក ៦០% ដូច្នេះ​នៅ​ពេល​អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាង​កាយ​របស់​អ្នក​អាច​ដំណើរការ​បាន​ត្រឹមត្រូវ ។ នេះ​មាន​សារៈសំខាន់​ជា​ពិសេស សម្រាប់​ឫស​សក់​របស់​អ្នក ដែល​ជា​ជាលិការ​លូតលាស់​លឿន​បំផុត​នៅ​ក្នុង​ខ្លួន ។

នៅ​ពេល​អ្នក​ខ្វះ​ជាតិ​ទឹក វា​អាច​ធ្វើ​អោយ​សក់​របស់​អ្នក​ស្រេកទឹក​ដូច​អ្នក​ដែរ ។ ជាមួយ នឹង​ការ​ខ្វះ​ជាតិ​ទឹក​បន្តិចបន្តួច សក់​របស់​អ្នក​អាច​មើលទៅ​មិន​រលោង និង​មិន​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​ជាមួយនឹង​ការ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ សក់​របស់​អ្នក​អាច​ប្រែជា​ស្តើង​ផុយ​ស្ងួត និង​ជ្រុះ​យ៉ាង​ងាយ​ដែល​នាំ​ឱ្យ​មាន​សក់​ស្តើង​លើ​ក្បាល ។ ដូច​គ្នា​នឹង​ការ​បរិភោគ​ឱ្យ​បាន​ត្រឹមត្រូវ និង​ទទួល​បាន​សារធាតុចិញ្ចឹម​ត្រឹមត្រូវ គឺជា​គន្លឹះ​សម្រាប់​សុខភាព​សក់​របស់​អ្នក ។

មិនមែន​ជាតិ​ទឹក​ទាំងអស់​សុទ្ធតែ​ល្អ​នោះ​ទេ ។ ជាតិ​អាល់កុល​មាន​ផ្ទុក​ទឹក ប៉ុន្តែ​ដូច​ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែរ វា​បណ្តាល​ឱ្យ​អ្នក​បាត់បង់​ជាតិ​ទឹក​កាន់តែ​ច្រើន តាម​រយៈ​ការ​នោម ។ ភេសជ្ជៈ និង​ទឹក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ហ្គា​ស ក៏​មាន​ជាតិ​ទឹក​ផង​ដែរ ប៉ុន្តែ​វា​មាន​កាឡូរី និង​ស្ករ​ខ្ពស់ ដែល​មិនល្អ​សម្រាប់​សុខភាព​ទូទៅ​របស់​អ្នក​ទេ ។

មាន​តែ​ការ​ផឹកទឹក​បរិសុទ្ធ​ស្អាត​ល្អ​ទេ ដែល​ធានា​សុវត្ថិភាព​ជូន​សុខភាព​របស់​អ្នក និង​សុខភាព​របស់​សក់​អ្នកផង​ដែរ ។ ចំពោះ​បរិមាណ​ទឹក​ដែល​អ្នក​គួរ​ទទួលទាន​វិញ គឺ​អាស្រ័យ​ទៅ​តាម​បុគ្គល​នីមួយ​ៗ និង​សកម្មភាព​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ ។ តែ​ជា​ទូទៅ អ្នក​គួរតែ​ផឹកទឹក​ឱ្យ​បាន ២​លី​ត្រ​កន្លះ ទៅ ៣​លី​ត្រ​ក្នុង​មួយ​ថ្ងៃ ៕ ប្រភព ៖ hairclub

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ