ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​ចាញ់​ប្រៀប​លុយ​អូស្ត្រាលី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​អូស្ត្រាលី​បន្តិច​នៅថ្ងៃនេះ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤​ខែធ្នូ ឆ្នាំ ២០២០…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​ដុល្លារ​អូស្ត្រាលី​បន្តិច​នៅថ្ងៃនេះ បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤​ខែធ្នូ ឆ្នាំ ២០២០ នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​រហូត​ដល់ ៣០៥៧ រៀល ហើយ​លក់​ចេញ​ដល់​ទៅ ៣០៨៧ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០៤១ រៀល និង​លក់​ចេញ​តែ ៣០៧២ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស ផ្សេង​ៗ​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩១៥ រៀល លក់​ចេញ ៤៩៦៥ រៀល ខណៈ ១​យន់​ចិន ទិញ​ចូល ៦១៦ រៀល និង​លក់​ចេញ ៦២២ រៀល ។

ទន្ទឹម​នេះ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨៩១ រៀល លក់​ចេញ ៣៩៣០ រៀល ហើយ ១០០​វុន កូរ៉េ ទិញ​ចូល ៣៦៥ រៀល លក់​ចេញ ៣៦៨ រៀល ។ ដោយឡែក ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ ចូល ៣០២៧ រៀល លក់​ចេញ ៣០៥៧ រៀល​, ១​បាត​ថៃ ទិញ​ចូល ១៣៣ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៤ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ