ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​តាម​ជួរ​ភ្នំ​ដងរែក ព្រំដែន​កម្ពុជា​ថៃ

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ មក​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​អាកាសធាតុ​នៅ​ខេត្តព្រះវិហារ​នៅ​តែ​បន្ត​ចុះ​ត្រជាក់​អប្បរ​មា ១៣​អង្សារ និង​មាន​ខ្យល់​ធ្លាក់​ខ្លាំង​នៅ​បណ្តោយ​ជួរ​ភ្នំ​ដងរែក តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​កម្ពុជា​ថៃ…

ខេត្តព្រះវិហារ ៖ គិត​ចាប់ពី​ថ្ងៃ​ទី​១៨ មក​ដល់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​អាកាសធាតុ​នៅ​ខេត្តព្រះវិហារ​នៅ​តែ​បន្ត​ចុះ​ត្រជាក់​អប្បរ​មា ១៣​អង្សារ និង​មាន​ខ្យល់​ធ្លាក់​ខ្លាំង​នៅ​បណ្តោយ​ជួរ​ភ្នំ​ដងរែក តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​កម្ពុជា​ថៃ ។

មន្ត្រី​ប្រចាំការ​លើ​ខ្នងភ្នំ​ប្រាសាទព្រះវិហារ​បាន​ឲ្យ​ដឹង​ថា រយៈពេល​ជិត​១​ស​ប្តា​ហ៍ រហូត​មក​ដល់​ព្រឹក​នេះ អាកាសធាតុ​នៅ​លើ​កំពូលភ្នំ​ដងរែក​តំបន់​ប្រាសាទព្រះវិហារ​នៅ​តែ​បន្ត​ចុះ​ត្រជាក់​ខ្លាំង នៅ​ពេល​ព្រឹក​ព្រលឹម ចន្លោះ​ពី​១៣ អង្សារ​សេ ទៅ​១៨​អង្សារ​សេ​នឹង​មាន​ខ្យល់​ធ្លាក់​ខ្លាំង ។ ទោះជា​បែប​នេះ​ក្តី​ក៏​ពុំ​ទាន់​មានការ​ប្រឈម​ចំពោះ​សុខភាព ដោយសារ​អាកាសធាតុ​ត្រជាក់​នេះ​ដែរ ព្រោះ​កងកម្លាំង​នៅ​ប្រចាំការ​តាម​បន្ទាត់​ព្រំដែន បាន​ទទួល​អាវ​រងា និង​ថ្នាំ​បង្កា​របស់​សម្តេច​តេ​ជោ ដែល​បាន​ចែក​ជូន​រួច​ជា​ស្រេច​កន្លង​ទៅ ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ នៅ​រដូវ​ត្រជាក់​នេះ ។

យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញ​ថា​នៅ​ថ្ងៃ​ទី​២៣-២៤ ខែធ្នូ​ខាង​មុខ​នេះ ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម​ក្រវាញ​លើក​ទី​២៣ និង​នៅ​ថ្ងៃ​ទី​២៥-២៩ ខែធ្នូ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឥ​សាន្ត​មធ្យម ដែល​ស្ថានភាព​បែប​នេះ នៅ​តាម​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឥ​សាន្ត មាន​សីតុណ្ហភាព អប្បរ​មា ១៧-២០​អង្សារ​និង​សីតុណ្ហភាព អតិបរមា​មាន​ចាប់ពី​២៤-២៧​អង្សារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ