ភ្នែកស្ងួត និងមើលមិនសូវច្បាស់ជារោគសញ្ញានៃការខ្វះជាតិទឹក ។ ការព្យាបាលដ៏ល្អបំផុតសម្រាប់ភ្នែកស្ងួត គឺការផ្តល់ជាតិទឹកដោយការផឹកទឹកឱ្យបានច្រើន ។ ថ្នាំបន្តក់ភ្នែកក៏អាចជួយបន្ធូររោគសញ្ញាដោយផ្តល់សំណើមដល់ភ្នែក និងលាងកម្ទេចកម្ទីចេញផងដែរ ។

ភ្នែកនឿយហត់ មើលឃើញមិនសូវច្បាស់ ឈឺក្បាល និងមើលបែកជាពីរ ជារោគសញ្ញានៃជំងឺភ្នែក ដូចនឹងភ្នែកស្ងួតដែរ បញ្ហាភ្នែកដែលបណ្តាលមកពីការខ្វះជាតិទឹក ។ ប្រសិនបើបណ្តាលមកពីការខ្វះជាតិទឹក ការទទួលទានទឹកច្រើននឹងជួយផ្តល់សំណើមដល់ភ្នែករបស់អ្នក ដើម្បីជួយកាត់បន្ថយបញ្ហាភ្នែក ។

ដូចបានបកស្រាយខាងលើ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់អាចជួយសម្រួលដល់អាការភ្នែកស្ងួត និងមើលមិនសូវច្បាស់ ។ ជាទូទៅអ្នកអាចការពារការខ្វះជាតិទឹក បានដោយការទទួលទានទឹកឱ្យបានច្រើន ។ វាមានសារៈសំខាន់ជាពិសេសក្នុងការទទួលទានជាតិទឹក មុននិងក្រោយពេលហាត់ប្រាណ ដើម្បីបំពេញបន្ថែមជាតិទឹកដែលបាត់បង់តាមរយៈការបែកញើស ៕ ប្រភព ៖ essilorusa
ចែករំលែកព័តមាននេះ