ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ត្បូង​កែ​ច្នៃ​មី​យ៉ា​ន់​ម៉ា​នឹង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ក្រុង​ម៉​ង់​ដា​ឡៃ

8 ឆ្នាំ មុន

ទីក្រុង​ម៉​ង់​ដា​ទ្បៃ ៖ យោង​តាម​ប្រភព​ផ្លូវការ​មួយ​ពី​រដ្ឋបាល​ក្រុង​សាមី​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​សំខាន់​ក្នុង​ក្រុង​នេះ​សម្រាប់​ការ​លក់​គ្រឿងអលង្ការ​និង​ត្បូង​កែ​ច្នៃ​នឹង​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ខែតុលា​ខាង​មុខ ។

ម្យ៉ាង​ព្រឹ​ត្ត​ការណ៍​នេះ​នឹង​ក្លាយជា​ការ​ពង្រីក​ច្រកចូល​នៃ​ទីផ្សារ​ត្បូង Mahar Aung Myay ដែល​មាន​ហាង​លក់​ចំនួន​២.៥៦០​កន្លែង នឹង​ត្រូវ​បើក​បន្ថែម ដើម្បី​ជា​ការ​ទាក់ទាញ​អ្នកទិញ​ឬ​អតិថិជន​ឲ្យ​កាន់តែ​ច្រើន ។ ចំណែក​បណ្តា​អ្នកលក់​ត្បូង​ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​អាជីវកម្ម​ក្នុង​ទីផ្សារ Mahar Aung Myay នឹង​ក្លាយជា​អ្នកមាន​អាទិភាព ។ ប្រភព​ដដែល​បាន​បន្ត​ថា យើង​កំពុង​ព្យាយាម​បើក​ទីផ្សារ​ត្បូង​គុណភាព​ខ្ពស់​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ ។ ប៉ុន្តែ​វា​ចំណាយពេល​យូរ​ជាង​មុន ពីព្រោះ​តែ​ការ​សាងសង់​ត្រូវ​បាន​លើក​ពេល ។ តំបន់​នេះ​គឺជា​ទីតាំង​តែ​មួយ​គត់​ក្នុង​ក្រុង​ម៉​ង់​ដា​ឡៃ​ដែល​គ្រប់​ហាង​លក់​ត្បូង​ទាំងអស់​នឹង​ត្រូវ​ប្រមូលផ្តុំ​ក្នុង​កន្លែង​តែ​មួយ ។

សារមន្ទីរ​ចម្លាក់​ធ្វើ​ពី​ថ្ម និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ឆ្លាក់​ថ្ម ក៏​នឹង​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ទីផ្សារ​ផង​ដែរ ៕