ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ចាប់ពី​ឆ្នាំ២០១៦​មក! ​ប្រទះ​ឃើញ​សំណល់ រួម​​​ទាំង​ឡ​ចំហេះ​ធ្យូងថ្ម​​​២០​កន្លែង​​ផង​ដែរ​!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ នៅ​​បរិវេណ​ក្រុង​អង្គរធំ តាម​រយៈ ឯកឧត្តម ហង់ ពៅ…

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ នៅ​​បរិវេណ​ក្រុង​អង្គរធំ តាម​រយៈ ឯកឧត្តម ហង់ ពៅ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ទាំង​សហការី ដែល​មា​នទី​តាំងនៅ​ព្រះ​រាជរោង​សិត​លោហៈ​នា ជ្រុង​ពាយ័ព្យ​នៃ​ក្រុង​អង្គរធំ នៅ​រសៀល​​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។

យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា គម្រោង​នេះ​មានឈ្មោះ​ថា LANGAU – សិត​ថ្វាយ​ព្រះមហាក្សត្រ ៖ ការ​សិក្សា​អំពី​លោហកម្ម​បុរាណ​នៃ​រោង​ជាង​សំរឹទ្ធ​ក្នុង​ព្រះ​បរមរាជវាំង​ក្រុង​អង្គរ​ធំ កាលពី​អំឡុង​សតវត្សរ៍​ទី​១១ ដល់​១២​នៃ​គ​.​ស​. គឺ​ក្នុង​គោលបំណង​សំខាន់​របស់​គម្រោង​នេះ គឺ​ដើម្បី​កំណត់​ពី​ប្រភព​នៃ​ការ​ផ្គត់ផ្គង់ ធាតុ​ទង់ដែង​ទាំង​នៅ​ក្នុងស្រុក​ខ្មែរ​នា​សម័យ​បុរាណ និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ជិតខាង​ផង​។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ថា កំណាយ​ស្រាវជ្រាវ​នេះ​ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ​និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) ថែម​ទាំង​មានការ​ចូលរួម​ពី​ក្រុម​ស្រាវជ្រាវ អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​អ្នកជំនាញ​ផ្នែក​លោហៈកម្ម​បុរាណ​អ្នកជំនាញ​ផ្នែក​ភូ​គ​ព្ភ​បុរាណ អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ អ្នកជំនាញ​ផ្នែក​រូបវិទ្យា និង​អ្នកជំនាញ​ផ្នែក​ជួសជុល​លោហៈ អន្តរជាតិ ផង ។

សកម្មភាព​កំណាយ​នៅ​លើ​ទីតាំង ដែល​ធ្វើ​ឡើង​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ បាន​ប្រទះ​ឃើញ​សំណល់​ជា​ច្រើន រួម​មាន​ឡ​ចំហេះ​ធ្យូងថ្ម​ចំនួន ២០ កន្លែង ឡ​សិត​លោហៈ និង​រោង​ជាង​ដំ​លោហៈ ជ​ញ្ញាំ​ង​ឡ បណ្តុំ​ឈ្នុល ឈ្នុល ជើង​កាល់ ជើង​ទម្រ និង​ចង្ក្រាន​សិត​លោហៈ​ជា​ដើម​។ តាម​ការ​ពិនិត្យ​រុករក​ផ្នែក​ភូ​គ​ព្ភ​គីមី នៅ​ផ្ទៃដី​ប្រមាណ​៧៥០០​ម៉ែត្រក្រឡា ឱ្យ​ដឹង​ថា ​ការ​បំពុល​ដី​ដោយ​លោហៈ​ធ្ងន់ ក៏​អាច​ជួយ​ឱ្យ​ក្រុម​អ្នកជំនាញ​ដឹង​ពី​វិសាលភាព​នៃ​ទីតាំង​របស់​ព្រះ​រាជរោង​សិត​លោហៈ និង​ផល​ប៉ះពាល់​បរិវេណ​ក្បែរ​នោះ​ដែរ​។

ទិន្នន័យ​នៃ​ការ​វិភាគ​ថ្មី​ៗ និង​លទ្ធផល​នៃ​ការ​សិក្សា​បច្ចេកទេស​វិទ្យា​ផ្សេង​ទៀត ជា​ពិសេស​បដិមា​អំពី​លោហៈ បង្ហាញ​ពី​ភាព​ចម្រុះ​នៃលក្ខណៈ​បច្ចេកទេស​របស់​ជាង​ស្មិត​នៅ​ក្នុង​ព្រះ​បរមរាជវាំង​សម័យ​បុរាណ អាច​ឱ្យ​អ្នក​ស្រាវជ្រាវ​សម័យ​ថ្មី យល់​ដឹង​អំពី​របៀប​រស់នៅ​និង​ការ​រៀបចំ​នៃ​រោង​សិប្បកម្ម​លោហៈ​ទាំងមូល នៅ​ក្នុង​រដ្ឋការ​ខ្មែរ​នា​សម័យ​អង្គរ​បាន​៕

អត្ថបទសរសេរ ដោយ