ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ ចំណុច ៖ គំនិត​អ្នកមាន គិត​ខុសស្រឡះ​ពី​អ្នកក្រ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វា​ពិតជា​ត្រូវការ​ពេលវេលា​បន្តិច សម្រាប់​សម្រេច​ការងារ​ឬ​អាជីវកម្ម​ណាមួយ​ឱ្យ ទទួល​បាន​ភាព​ជោគជ័យ​។ ហើយ​ក្នុង​ការ​សម្រេច​នេះ​ទៀត​សោត ក៏​មិន​អាច​ទទួល​បាន​ដែរ​ប្រសិនជា​អ្នក​មានការ​គិត​អវិជ្ជមាន ឬ​ការ​ជួប​បញ្ហា​បន្តិចបន្តួច​អ្នក​រា​ថយ​នោះ​។ តាម​រយៈ​ការ​ចែករំលែក​ដែល​មិន​ចេះ​រីងស្ងួត ពី​បញ្ហា​នានា​ដែល​កើត​មាន…

រាជធានី​ភ្នំពេញ ៖ វា​ពិតជា​ត្រូវការ​ពេលវេលា​បន្តិច សម្រាប់​សម្រេច​ការងារ​ឬ​អាជីវកម្ម​ណាមួយ​ឱ្យ ទទួល​បាន​ភាព​ជោគជ័យ​។ ហើយ​ក្នុង​ការ​សម្រេច​នេះ​ទៀត​សោត ក៏​មិន​អាច​ទទួល​បាន​ដែរ​ប្រសិនជា​អ្នក​មានការ​គិត​អវិជ្ជមាន ឬ​ការ​ជួប​បញ្ហា​បន្តិចបន្តួច​អ្នក​រា​ថយ​នោះ​។

តាម​រយៈ​ការ​ចែករំលែក​ដែល​មិន​ចេះ​រីងស្ងួត ពី​បញ្ហា​នានា​ដែល​កើត​មាន ក្នុង​ពេល​ធ្វើ​អាជីវកម្ម លោក សំ កុសល ដែល​ជា​ស្ថាបនិក Business Cambodia បានឱ្យ​ដឹង​ថា «​នៅ​លើ​លោក​នេះ ការ​មានបាន មិនមែន​ធ្លាក់​ពីលើ​មេឃ​មក​ទេ មិនមែន​ជា​អ្វី​ដែល​គេ​យក​មក​ជូន​យើង​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ការ​មានបាន គឺ​ចេញ​មក​ពី​ការ​គិត​របស់​យើង វា​ចេញ​មក​ពី​ការ​ស្វែង​យល់​បែប​នឹង និង​ចេញ​ជា​ទ​ង្វើ​នៅ​ក្នុង​រយៈពេល​វែង ឬ​រយៈពេល​សម​ស្រប​ណាមួយ នោះ​យើង​នឹង​ទៅ​ដល់​គោលដៅ​ហើយ​»​។


លោក សំ កុសល មិន​ត្រឹមតែ​ជា​អ្នក ចែករំលែក​គំនិតល្អ​ៗ​របស់​អ្នកមាន​នោះ​ទេ តែ​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​មួយ​ចំនួន ដែល​ភាគច្រើន​សៀវភៅ​របស់​លោក​ផ្តោត​សំខាន់​លើ​ផ្នត់គំនិត​អាជីវកម្ម របៀប​រកស៊ី និង​ការ​គិត​របស់​អ្នកមាន​ផង​ដែរ ។​ល​។

លោក​បន្ត​ថា តោះ​ស្តាប់​តិច​ទៅ​! ថា​គំនិត​សំខាន់​ៗ​ទាំង ៧ ដែល​អ្នកមាន​គេ​តែងតែ​គិត​នោះ វា​មាន​អត្ថន័យ​ដូច​ម្តេច​ខ្លះ ដូចនេះ​ខាងក្រោម​គឺជា​ចំណុច​ទាំងនោះ ៖

ចំណុច​ទី​១- អ្នកមាន​គឺជា​មនុស្ស ដែល​មាន​គោលដៅ​វែង​ឆ្ងាយ ៖ អ្នកមាន​គេ​បាន​គិត​និង​កំណត់​គោលដៅ​វែង​ឆ្ងាយ​របស់​គេ ដែក​មិន​ធ្វើ​ឱ្យ​គាត់​ងាករេ​នោះ​ទេ​។ នៅ​ពេល​គាត់​កំពុង​រៀន កំពុងធ្វើការ គឺ​គាត់​មើលឃើញ​គោលដៅ​វែង​ឆ្ងាយ​មែនទែន ប៉ុន្តែ​អ្នកក្រ​អត់​ទេ ទៅ​រៀន​ស្ងាប អាន​សៀវភៅ​ស្ងាប ដល់​ពេល​ចេញ​រកស៊ី​លក់​មិន​ដាច់​ស្ងាប ដោយសារ​អ្វី គឺ​មនុស្ស​នោះ​មិន​មាន​គោលដៅ​វែង​ឆ្ងាយ​ទេ​។ អ្នកមាន​គឺ​មាន​ក្តី​ស្រមៃ​មួយ​គឺ​ខ្លាំង​បំផុត ហើយ​ច្បាស់​មែនទែន ដូចនេះ​គេ​មិន​ងាយ​ចុះចាញ់​ឬ​ងាករេ​ទេ​។ ដល់​អ្នកក្រ​គេ​ទាញ​ទៅ​ឆ្វេង​ៗ ស្តាំ​ៗ លុយ​មាន ១​ម៉ឺន​ដុល្លារ អ្នកខ្លះ​មាន​ដល់​ទៅ ៣ ទៅ ៤ ម៉ឺន​ដុល្លារ ប៉ុន្តែ​លុយ​នឹង​អត់​នៅ​ក្នុង​ដៃ​គាត់​ទេ សព​ថ្ងៃ​គេ​យក​ទៅ​ប្រើ​អស់ហើយ ដោយសារ​ហេតុ​អ្វី គឺ​យើង​រកស៊ី​ងាករេ​តាម​ខ្យល់ មិន​មាន​គោលដៅ​វែង​ឆ្ងាយ​នេះឯង​។


ចំណុច​ទី​២- អ្នកមាន​គិត​ថា ប្រាក់​ចំណេញ​ល្អ​ជាង​ប្រាក់ខែ ៖ អ្នកក្រ​គិត​ថា​ប្រាក់ខែ គឺជា​ប្រភព​ប្រាក់​ចំណូល​ដែល​មាន​សុវត្ថិភាព​បំផុត និង​មិន​មាន​ហានិភ័យ គេ​គិត​ថា​ប្រាក់​ចំណេញ​មាន​ហានិភ័យ​។ ប្រាក់​ចំណេះ​ពិតជា​មាន​ហានិភ័យ ប៉ុន្តែ​សម្រាប់​ការ​គិត​របស់​អ្នកមាន​គឺ​គេ​ខំ​ទប់​ហានិភ័យ​នឹង​ឱ្យ​បាន អ្នកមាន​គេ​ដើរទៅ​បង្កើត​ប្រាក់​ចំណេញ ដើម្បី​គ្រប់គ្រង​ហានិភ័យ​នឹង​ឱ្យ​បាន​។ មនុស្ស​ខ្លះ​មិន​ចង់បាន​ហានិភ័យ អ​ញ្ចឹ​ង​ទៅ​រក​ស្សេ​រ៉ូ​ហានិភ័យ គឺ​ទៅ​រក​ការងារ ដើម្បី​បានជា​ប្រាក់ខែ​វិញ តែ​យើង​មិនដឹង​ថា​ប្រាក់ខែ​វា​ជា​ច្រ​វ៉ា​ក់​។ ដូចនេះ​លទ្ធផល​អ្នកក្រ​គេ​បា​លក់​ពេលវេលា អ្នកមាន​គេ​លក់​គុណ​តំលៃ​។


ចំណុច​ទី​៣- អ្នកមាន លះបង់​ក្តី​សុខ​ថ្ងៃនេះ ដើម្បី​ក្តី​សុខ​ថ្ងៃស្អែក ៖ អ្នកមាន​ជា​ច្រើន បាន​លះបង់​ពេលវេលា​របស់​ខ្លួន រហូត​ដល់​ពួក​គេ​មិន​មាន​សៅរ៍​ឬ​អាទិត្យ​នោះ​ទេ ក្នុងអំឡុងពេល​ចាប់ផ្តើម​អាជីវកម្ម ៦​ខែ​ដំបូង​។ ឆ្នាំ​ទី​១ ដែល​ប៊ែ​ល ហ្គេ​ត ចាប់ផ្តើម Microsoft គឺ​មិន​មាន​ថ្ងៃ​សម្រាក​ទេ គឺ​គាត់​លះបង់​ច្រើន​មែនទែន ដើម្បី​កសាង​អ្វីមួយ​ដែល​គេ​ហៅ​ថា​ជា​អនាគត​សម្រាប់​គាត់​។ ដល់​ពេល​អ្នកក្រ​វិញ​អត់​ទេ លះបង់​ការ​លំបាក​ថ្ងៃនេះ ដើម្បី​ក្តី​សុខ​ថ្ងៃនេះ លះបង់​ក្តី​សុខ​ថ្ងៃស្អែក ដើម្បី​ក្តី​សុខ​ថ្ងៃនេះ​។ អ្នកមាន​គេ​មិន​ខ្វាយខ្វល់​រឿង​ចាយ​ហ៉ឺ​ហារ​ទេ គេ​នាំ​គ្នា​តស៊ូ ដល់​មើលទៅ​អ្នកក្រ​នាំ​គ្នា​ហ៉ឺ​ហារ​ដើរ​លេង ថ្ងៃ​សៅរ៍​អាទិត្យ​ឡើង​ត្រូវ​ដើរ​កំសាន្ត​រីករាយ​បាន​ជីវិត​មាន​ន័យ គឺ​ទាំង​ដែល​ខ្លួន​មិន​ទាន់​មាន​អ្វី​នៅឡើយ អ្នកខ្លះ​គេ​មាន​អាជីវកម្ម ៣​ទៅ​៤ ក្នុង​ដៃ​អ​ញ្ចឹ​ង​គេ​ធ្វើ​បែប​បាន ប៉ុន្តែ​យើង​ស្អី​ក៏​មិន​មាន អាយុ ៣៥​ឆ្នាំ​ហើយ​មិន​មាន​អ្វី​សោះ ហើយ​ចង់​តែ​ហ៉ឺ​ហារ ចង់​តែ​ដើរ​លេង​។

ចំណុច​ទី​៤- អ្នកមាន ពេល​ជួប​បញ្ហា តែ​រក​ឃើញ​ឳ​កាស ៖ អ្នក​មាននៅ​ពេល​គេ​ជួប​បញ្ហា គេ​តែងតែ​ឃើញ​ឳ​កាស គេ​មិន​រអ៊ូ​ទេ ចំណែក​អ្នកក្រ​វិញ​បញ្ហា​កើតឡើង​ល្មម​ៗ​ចង់​គាំងបេះដូង គេង​មិន​លក់ ហើយ​បែរជា​គិត​ថា​បញ្ហា​នឹង​វា​ធ្វើ​ឱ្យ​ជីវិត​គាត់​លំបាក វេទនា​។ អ្នកមាន​គិត​ថា នៅ​ពេល​ដែល​គាត់​កាន់តែ​ជួប​បញ្ហា គឺ​កាន់តែ​ធ្វើ​ឱ្យ​ជីវិត​គាត់​រីក​ចំរើន​។ ដូចនេះ យើង​អាច​ដឹង​ពី​ភាព​ខុស​គ្នា ជួប​បញ្ហា​ដូច​គ្នា ប៉ុន្តែ​មួយ​គិត​ថា​ជីវិត​កាន់តែ​ទុក្ខសោក​វេទនា រីឯ​ម្នាក់​ទៀត​ជួប​ដែរ​តែ​រក​ការ​រីក​ចំរើន ចេញពី​បញ្ហា​ដែល​គេ​កំពុង​តែ​ជួប​។


ចំណុច​ទី​៥- អ្នកមាន​ប្រើ​ពេលវេលា​អភិវឌ្ឍន៍​ខ្លួន រីឯ​អ្នកក្រ​ប្រើ​ពេលវេលា ដើម្បី​កម្សាន្ត ៖ ឧទាហរណ៍​ថា អ្នក​ទាំងអស់​គ្នា​ចេញពី​ធ្វើការ​ទៅ​ផ្ទះ​វិញ អ្នកខ្លះ​ដេក​មើល​ទូរទស្សន៍ មើល​កម្មវិធី​ដែល​ធ្វើ​ឱ្យ​ខួរក្បាល​មិន​រីក​ចំរើន ប៉ុន្តែ​ប្រសិនជា​អ្នក​មើល​កម្មវិធី​ដែល​ធ្វើ​ឱ្យ​ខួរក្បាល​អ្នក​រីក​ចំរើន នោះ​មាន​ន័យ​ថា​យើង​ប្រើ​ពេលវេលា​ដើម្បី​ការ​អភិវឌ្ឍន៍​ខ្លួន​។ ប្រើ​ពេលវេលា​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​នឹង​គឺ​ទៅ​លើ​ការ​អាន​សៀវភៅ រៀន​ជំនាញ​ថ្មី ប្រសិនជា​យើង​កំពុង​ធ្វើ​កសិកម្ម អ​ញ្ចឹ​ង​យើង​អាច​ស្រាវជ្រាវ​បច្ចេកទេស​ផ្សេង​ៗ​តាម យូ​ធូប​ជាដើម​នឹង​។ ដូចនេះ​ពេល​ទៅ​ផ្ទះ​វិញ យើង​ប្រើ​ពេល​៣​ម៉ោង​ដូច​គ្នា ប៉ុន្តែ​៣​ម៉ោង​គេ គឺ​គេ​ទទួល​បានការ​អភិវឌ្ឍន៍​ចំណេះ​ជំនាញ រីឯ​៣​ម៉ោង​យើង​ទៅ​លើ​ការ​កំសាន្ត​ដែល​វា​ប្រៀប​បាន​ដូច​ជា​ការ​ដកដង្ហើម​ចោល និង​មិន​មាន​អ្វី​ក្នុង​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ថ្មី​ៗ​។

ចំណុច​ទី​៦- អ្នកមាន​ប្រើ​ធនធាន​ទៅ​បង្កើត​ទ្រព្យ អ្នកក្រ​ប្រើ​ធនធាន​ទៅ​បង្កើត​បំណុល ៖ បុគ្គល​ពីរ​នាក់​មាន​លុយ ១​ម៉ឺន​ដុល្លារ​ដូច​គ្នា ម្នាក់​គេ​យក​ទៅ​បង្កើត​អាជីវកម្ម​តំលៃ​២​ម៉ឺន ដូចនេះ​គេ​ស្វែងរក​ដៃគូ​សហការ​ឬ​ចូល​ហ៊ុន​គ្នា អ៉ី​ចឹ​ង​គៀងគរ​មក អាច​បើក​បាន​ក្នុង​តំលៃ​២​ម៉ឺន​ដុល្លារ ដូចនេះ​ប្រសិនជា​ដំណើរការ​ល្អ ក្នុង​រយៈពេល​៦​ខែ បាន​ប្រាក់​បណ្តើរ​មក​វិញ​។ បុគ្គល​ម្នាក់​ទៀត​មាន​លុយ​ដូច​គ្នា ប៉ុន្តែ​គាត់​យក​ទៅ​ទិញ​ឡាន​ថ្មី អ៉ី​ចឹ​ង​គាត់​ចេះ​ប្រើ​លុយ​អ្នក​ដទៃ​ដែរ គឺ​យក​ទៅ​ទិញ​ឡាន​តំលៃ​២​ម៉ឺន​ដុល្លារ​ដែរ ដោយ​ទៅ​ខ្ជី​លុយ​គេ ១​ម៉ឺន​ដុល្លារ បន្ថែម​ទៀត​ដើម្បី​បង្គ្រប់​ទិញ​ឡាន​នឹង ដូចនេះ​អ្នក​ទី​២​នេះ គេ​ហៅ​អ្នកក្រ​ហើយ ព្រោះ​ការ​ទិញ​ឡាន និង​ប្រើប្រាស់​លុយ​ទាំងនោះ វា​មិន​បាន​រក​ប្រាក់​ចំណូល​ឱ្យ​គាត់​ទេ (​ដូចនេះ​ប្រសិនជា​មិន​មាន​ចំណូល​មិន​គួរ​យក​លុយ​ទៅ​ទិញ​ឡាន​នោះ​ទេ​) ប៉ុន្តែ​បើ​គាត់​យក​ទៅ​រកស៊ី​រត់​តាក់ស៊ី ឬ​យក​ទៅ​រកស៊ី​ជួល​ឡាន​ឱ្យ​គេ នោះ​គឺជា​ភាពល្អ​ប្រសើ​ទៅ​វិញ​។


ចំណុច​ទី​៧- អ្នកមាន​គិត​ថា ការ​រកស៊ី​គឺជា​ការ​រៀនសូត្រ ៖ អ្នកមាន​គេ​កសាង​ជំនាញ គាត់​កសាង​គុណ​តំលៃ​ចេញ​មក​ពី​អាជីវកម្ម​ខ្លួនឯង ដល់​ពេល​គាត់​ជួប​ជាមួយ​បញ្ហា​អាជីវកម្ម​ទីផ្សារ គាត់​មិនកើត​ទុក្ខ​ទេ​។ នៅ​ពេល​ដែល​កូ​វី​ដ​១៩ កំពុង​រាតត្បាត​នឹង ម្ចាស់​ក្រុមហ៊ុន​ឬ​អាជីវកម្ម អ៊​ន​ឡាញ​ខ្លះ​កំពុង​កើប​លុយ រីឯ​យើង​ខ្លះ​កំពុង​បិទ​អាជីវកម្ម​បណ្តើរ​ៗ​ហើយ​៕

អត្ថបទសរសេរ ដោយ