ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំទៅពួនលេងក្នុងព្រៃត្នោតហើយ នៅតែរត់មិនរួចពីប៉ូលិសទៀត!

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ ទោះបីជាកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសបញ្ជល់មាន់ ដោយខុសច្បាប់ ច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមអ្នកញៀនល្បែងជល់មាន់នេះ នៅតែនាំគ្នាលួចលេងបញ្ជល់មាន់ នៅក្នុងព្រៃ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។…

ខេត្តកំពង់ចាម៖ ទោះបីជាកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសបញ្ជល់មាន់ ដោយខុសច្បាប់ ច្រើនលើកច្រើនសារក៏ដោយ ក៏ក្រុមអ្នកញៀនល្បែងជល់មាន់នេះ នៅតែនាំគ្នាលួចលេងបញ្ជល់មាន់ នៅក្នុងព្រៃ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។ តែសមត្ថកិច្ចជាច្រើននាក់ នៅតែតាមរកឃើញ ហើយឡោមព័ទ្ធ ចាប់បាន ៨នាក់ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។ ចំណែកអ្នកខ្លះទៀត បានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា​ អនុវត្តតាមការណែនាំរបស់លោក អ៊ុន ចាន់ដា ប្រធានគណៈបញ្ជាការឯកភាពខេត្ត តែងតែក្រើនរំលឹកដល់កម្លាំងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដោយ​ខុសច្បាប់។ ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២រសៀល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រូបលោក បានបញ្ជាដល់កម្លាំងជំនាញ​របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ​កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន រៀបចំជើងព្រួល ដើម្បីចុះបង្ក្រាបល្បែងបញ្ជល់មាន់។

លោកស្នងការនគរបាលខេត្ត បានបន្ត​ថា ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំ​សម្រប​សម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់) នៅចំណុចក្រោមដើមត្នោត ស្ថិតនៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​។ ជាលទ្ធផល យើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញា​ចំនួន ០៨នាក់ គឺ៖១- ឈ្មោះ ហាក់ ហុង  ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ  រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២-ឈ្មោះ ប៉ូច រ៉ុម ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាកជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៣-ឈ្មោះ ឃុំ ខេង ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ត្បូង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៤-ឈ្មោះ នុត ស្រឿន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ត្បូង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៥-ឈ្មោះ ម៉ុន សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៦-ឈ្មោះ វឿន វន្ត័ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៧-ឈ្មោះ អ៊ីម តេ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសំណាក់ជើង ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៨-ឈ្មោះ អាលី ហាលីមីន ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ  ភូមិព្រៃខ្ចាយចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ប៉ូលិសក៏បានដកហូតវត្ថុតាង រួមមាន៖ ១-ស្កុតរំជើងមាន់មួយចំនួន ២- បង្គោលឬស្សី​រុំសង្វៀនជល់មាន់ ចំនួន ០៤ដើម ៣-បង្គោលដើមសង្កែរុំសង្វៀនជល់មាន់ ចំនួន ០៦ដើម ៤-ទូរស័ព្ទចំនួន ០៤គ្រឿង ៥-ប្រាក់រៀលចំនួន ៣៥០,០០០រៀល ៦-ម៉ូតូចំនួន ០៩គ្រឿង។ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ។

សូមបញ្ជាក់ថា នៅក្នុងស្រុកព្រៃឈរ នាពេលកន្លងមក លោកស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងជំនាញក្រោមឱវាទ ចុះបង្ក្រាបបទល្មើសល្បែងបញ្ជល់មាន់ និងវង់អាប៉ោង ដោយខុសច្បាប់ ​ជាហូរហែរ។ ប៉ុន្តែក្រុមអ្នកញៀនល្បែងមួយចំនួន នៅតែមិនស្ដាប់​ការណែនាំ បែរជានាំគ្នាបន្តសកម្មភាពលួចលេងដោយខុសច្បាប់ ដូចជាករណីខាងលើនេះ ជាដើម៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ