ចរិតទាំង៦តើលោកអ្នកមានត្រង់ចរិតណា ?
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យថាចរិតយ៉ាងដូច្នេះគឺ ចរិតប្រែថាការប្រព្រឹត្ត កិរិយាមារយាទ ឫកពា បែបបទ សណ្តាប់ធ្នាប់ ។…
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យថាចរិតយ៉ាងដូច្នេះគឺ ចរិតប្រែថាការប្រព្រឹត្ត កិរិយាមារយាទ ឫកពា បែបបទ សណ្តាប់ធ្នាប់ ។…
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យថាចរិតយ៉ាងដូច្នេះគឺ ចរិតប្រែថាការប្រព្រឹត្ត កិរិយាមារយាទ ឫកពា បែបបទ សណ្តាប់ធ្នាប់ ។ ចរិតនេះមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នាទាំងអស់នៅក្នុងភពផែនដីយើងហ្នឹងគឺគ្រប់ពូជសាសន៍ទាំងអស់ ។ ចរិតទាំង៦នោះគឺ៖
១- រាគចរិត សំដៅយកការប្រព្រឹត្តតាមដំណើររបស់រាគៈគឺ មានប្រក្រតីស្រឡាញ់ការស្អាតជានិច្ចមានតម្រេកក្នុងកាមគុណលើសលប់ ។
២- ទោសចរិត សំដៅយកការប្រព្រឹត្តរបស់បុគ្គលដែលធ្ងន់ដោយទោសៈ គឺសេចក្តីខឹងក្រេវក្រោធងាយៗត្រូវចម្រើនដោយព្រហ្មវិហារធម៌ ។
៣- មោហចរិត សំដៅយកការប្រព្រឹត្តរបស់បុគ្គលដែលធ្ងន់ដោយមោហៈ គឺសេចក្តីល្ងង់ខ្លៅ រៀនភ្លេចមុខភ្លេចក្រោយត្រូវចម្រើនដោយសិក្ខាការរៀនទន្ទេញស្តាប់ ។
៤- វិតក្កចរិត សំដៅយកការប្រព្រឹត្តរបស់បុគ្គលដែលមានសេចក្តីត្រិះរិះគិតច្រើន តែមិនធ្វើ ត្រូវចម្រើនដោយការព្យាយាម ។
៥- សទ្ធាចរិត សំដៅយកការប្រព្រឹត្តរបស់បុគ្គលដែលច្រើនដោយការជឿងាយៗដោយមិនមានការត្រិះរិះពិចារណាឆាប់ជឿដោយគ្មានហេតុផល ។
៦- ពុទ្ធិចរិត សំដៅយកការប្រព្រឹត្តរបស់បុគ្គលដែលធ្ងន់ដោយញាណ គឺការដឹង ការយល់ចាក់ធ្លុះកិច្ចទាំងពួង ។
ចរិតទាំងប្រការនេះរមែងមានទាំងបណ្ឌិត និងពាល ទៅតាមអធ្យាស្រ័យនៃនិស្ស័យចរិតរបស់ខ្លួន ៕ សាន សារិន
ចែករំលែកព័តមាននេះ