កម្ពុជា​អាច​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​២២ ខែធ្នូ​នេះ​សូម​មើលថែ​សុខភាព​ទាំងអស់​គ្នា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្ពុជា​អាច​នឹង​ចុះ​ត្រជាក់​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​២២ ខែធ្នូ​នេះ​សូម​មើលថែ​សុខភាព​ទាំងអស់​គ្នា

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​បាន​ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា រយៈពេល​មួ​យស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​បាន​ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា រយៈពេល​មួ​យស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់ ២២ ខែធ្នូ ឆ្នាំ​២០២០ ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​ចុះ​មក​ក្រោម ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បង្កើន​ល្បឿន​បក​មក​កម្ពុជា ។

ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ ដល់​២២ ខែធ្នូ ឆ្នាំ​២០២០ អាកាសធាតុ​នៅ​កម្ពុជា​តំបន់​មួយ​ចំនួន​នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​នគរបាល និង​កងទ័ព ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពស់​រាប​ឦសាន យកចិត្តទុកដាក់​ថែរក្សា​សុខភាព ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​នេះ ៕