ប្រមុខ​ដឹកនាំ​ប្រទេស​ផ្ញើ​សារ​អបអរសាទរ​ខួប​ទី​២៨ នៃ​ការ​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​ប្រទេស​ផ្ញើ​សារ​អបអរសាទរ​ខួប​ទី​២៨ នៃ​ការ​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ នៃ​ការ​ដាក់​បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែល​ក្នុង​នោះ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ នៃ​ការ​ដាក់​បញ្ចូល​ក្រុម​ប្រាសាទ​អង្គរ​ចូល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែល​ក្នុង​នោះ​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហ​មុនី ក៏​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ផ្ញើ​សារ​អបអរ ដែល​ក្រុម​ប្រាសាទ​អង្គរ ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក ។

Picture

ព្រះមហាក្សត្រ​បាន​បង្ហោះ​សារ​អបអរ​ថា ក្រុម​ប្រាសាទ​អង្គរ ត្រូវ​បាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក ក្រោម​ព្រះរាជ​ត​ម្រិៈ​ដ៏​ថ្លៃថ្លា និង​ឈ្លាសវៃ​បំផុត នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​អង្គ​បាន​ធ្វើការ​អំពាវនាវ​ទៅ​កាន់​អង្គការ​យូ​ណេ​ស្កូ សុំ​ឲ្យ​ជួយ​ស្រោចស្រង់​ការពារ​ក្រុម​ប្រាសាទ​អង្គរ ។

Picture

ឆ្លើយ​តប និង​ការ​អំពាវនាវ​នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង តូ​ក្យូ ចាប់ពី​ថ្ងៃ​ទី ១២-១៣ ខែតុលា ឆ្នាំ​១៩៩៣ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយ​មានការ​គាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ដាក់​ចេញ​នូវ​យុ​ទ្ធិ​សាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ច​ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី អង្គរ ត្រូវ​បាន​បង្កើត​ឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣ ។

Picture

កូនចៅ​ប្រជានុរាស្ត្រ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​បង្គំ​ថ្វាយ​នូវ​អំណរ​ព្រះរាជ​គុណ និង​មហា​ព្រះរាជ​កុសល ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះ​វររាជ​បិតា​ស្ថាបនា​ជាតិ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​អង្គ បាន​ត្រួសត្រាយ​ផ្លូវ​ដ៏​សំខាន់​ក្នុង​កិច្ច​ការពារ​លើកតម្កើង​ក​ត្តិ​នាម​ដ៏​ឧត្តុង្គឧត្តម​នៃ​ក្រុម​ប្រាសាទ​អង្គរ ការពារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​ទុកជា​សម្បត្តិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​ជូន​ដល់​កូនចៅ​ជំនាន់​ក្រោយ​នៃ​ប្រជាជាតិ​កម្ពុជា ។

Picture

ជាមួយ​គ្នា​នោះ​ផង​ដែរ​សម្តេច​តេ​ជោ ក៏​បាន​ផ្ញើ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​ថា «​អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ​» ។ នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូ​ណេ​ស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​។

Picture

សម្តេច​បាន​បន្ត​ថា «​នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់​រូប​ឲ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជា​ពិសេស​គឺ​សម្តែង​នូវ​ការ​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការ​តស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល » ។

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បន្ថែម​ថា «​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ ។ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លេខ​១​នៅ​លើ​ពិភពលោក ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់ មក​ទស្សនា និង​បាន​ស្គាល់​ពី​ស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា ។ កិច្ច​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប​» ៕

Picture