ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ទីតាំង​​​អាជីវកម្មសណ្ឋាគារ​និង​ភោជ​នីយដ្ឋាន​ធំ​មួយ​ក្នុងស្រុក​ស្នួល ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ​អាជ្ញាធរ​ខេត្តក្រចេះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ បាន​សម្រេច​ចុះ​ផ្អាក​ទីតាំង​អាជីវកម្ម​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ«​ចំប៉ា​ពេជ្រ​»ដែល​មា​នទី​តាំងនៅ​ក្បែរ​សាលាស្រុក​ស្នួល ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-19…

ខេត្តក្រចេះ ​៖ ​អាជ្ញាធរ​ខេត្តក្រចេះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ បាន​សម្រេច​ចុះ​ផ្អាក​ទីតាំង​អាជីវកម្ម​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​មួយ​កន្លែង​យីហោ«​ចំប៉ា​ពេជ្រ​»ដែល​មា​នទី​តាំងនៅ​ក្បែរ​សាលាស្រុក​ស្នួល ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-19 ។

ក្រោយ​ការ​សម្រេច​បញ្ជា​ឲ្យ​ផ្អាក​ទីតាំង​អាជីវកម្ម​សណ្ឋាគារ ​និង​ភោជនីយដ្ឋាន​មាន​រយៈ​ពេល​មួយ​ថ្ងៃ​រួច​មក ​។ នៅ​ថ្ងៃ​ទី​១០ ខែធ្នូ នេះ​ អាជ្ញាធរ​ខេត្ត​ក្រោម​ការ​ដឹកនាំ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​តម្រូវ​ឲ្យ​បុគ្គលិក​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ទាំងអស់​យ៉ាងតិច​ជាង​៦០​នាក់ យក​សំណាក​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​-19 និង​តម្រូវ​ឲ្យ​អ្នក​ទាំង​អស់នោះ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុង​បន្ទប់​ស​ណ្ឋ​គារ​ចំប៉ា​ពេជ្រ​នោះ​ទាំងអស់ ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស់​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស់​ព័ត៌មាន​របស់​មន្ទីរ​សុខាភិបាល​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ភ្ញៀវ​ម្នាក់​ ឈ្មោះ​អិត កុ​ម៉ា​ល អាយុ​៣៥​ឆ្នាំ ដែល​បាន​ទៅ​ហាង Zendo បឹង​កេងកង​ កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា កន្លង​ទៅ ហើយ​ល​ទ្ឋ​ផល​ពិនិត្យ​សំណាក​ផ្តល់​ដោយ​វិទ្យា​សា្ថ​ន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​៨ ខែធ្នូ នេះ​គឺ​វិជ្ជមាន វី​រ៉ុ​ស​កូ​វី​ដ​-19​។

ហើយ​គាត់​បាន​មក​ស្នាក់​នៅ​និង​ពិសា​រអារ​ហារ​នៅ​ក្នុង​សណ្ឋាគារ ចំប៉ា​ពេជ្រ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២ ០​។ ពេល​​​នោះ គាត់បាន​ជួប​ជាមួយ​បុគ្គលិក​សណ្ឋាគារ​ផ្ទាល់​ចំនួន​១០​នាក់ និង​មិន​ផ្ទាល់​ចំនួន​៥២​នាក់ ព្រមទាំង​ជួប​ផ្ទាល់ និង​មិន​ផ្ទាល់​ជាមួយ​និង​ភ្ញៀវ​ ដែល​បាន​មក​ស្នាក់​នៅ​និង​ពិសារ​អាហារ​នៅ​សណ្ឋាគារ​ចំប៉ា​ពេជ្រ ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​។

ទន្ទឹម​និង​ការ​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បាន​ទៅ​ស្នាក់​នៅ​ឬ​ពិសា​រអារ​ហារ​នៅ​សណ្ឋាគារ​ចំប៉ា​ពេជ្រ ក្នុងស្រុក​ស្នួល ឬ​បាន​ជួប​ជាមួយ​បុគ្គលិក​សណ្ឋាគារ​ចំប៉ា​ពេជ្រ នៅ​ចន្លោះ​តាំងពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ល្ងាច​ថ្ងៃ​ទី​៩ ខែធ្នូ ត្រូវ​ទំនាក់ទំនង​បន្ទាន់​មក​មណ្ឌល​សុខភាព ឬ​អាជ្ញាធរ ដើម្បី​ធ្វើការ​តាមដាន​សុខភាព​របស់​ខ្លួន​។

អត្ថបទសរសេរ ដោយ