ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​សង្ឃ​ចិន​១​​អង្គ​មក​សាក​សួរ ខណៈ​គេ​ចូល​​បច្ច័យ​តិច​​មិន​ព្រម​​ទទួល

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មុន​នេះ​បន្តិច នា​ថ្ងៃ​ទី​២០ មិថុនា ២០១៥ នេះ ខណៈ​ដែល​មាន​សង្ឃ​ចិន​មួយ​អង្គ​ដើរ​បិណ្ឌ​បាត្រ​ពី​ប្រជាពលរដ្ឋ​ ដោយ​តម្រូវ​ទាមទារ​បច្ច័យ​ចាប់ពី​១​ម៉ឺន ទៅ​២​ម៉ឺន​រៀលនឹងទទួលបានខ្សែអង្កាំមួយខ្សែ ខណៈ​

ខេត្តមណ្ឌលគិរី ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នៅ​មុន​នេះ​បន្តិច នា​ថ្ងៃ​ទី​២០ មិថុនា ២០១៥ នេះ ខណៈ​ដែល​មាន​សង្ឃ​ចិន​មួយ​អង្គ​ដើរ​បិណ្ឌ​បាត្រ​ពី​ប្រជាពលរដ្ឋ​ ដោយ​តម្រូវ​ទាមទារ​បច្ច័យ​ចាប់ពី​១​ម៉ឺន ទៅ​២​ម៉ឺន​រៀលនឹងទទួលបានខ្សែអង្កាំមួយខ្សែ ខណៈ​ដែល​​​មាន​ប្រជា​ពលរដ្ឋ​​​​ដាក់​បច្ច័យ​តិច តែ​ត្រូវ​លោកសង្ឃ​អង្គ​នោះ​​មិន​ទទួលយក ស្ថិត​នៅ​រង្វង់​មូល​គោព្រៃ ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​ករណី​ត្រូវ​​បាន​​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​​​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​តែ​​ម្តង ។

ជំហាន​ដំបូង គេ​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​សង្ឃ​​នោះ​នៅឡើយ​ទេ ខណៈ​ដែល​សមត្ថកិច្ច​កំពុង​រង់ចាំ​អ្នកបកប្រែ ។ ព្រះសង្ឃ​ចិន​អង្គ​​នោះ ​គឺត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដើរ​បិណ្ឌ​បាត្រ​នៅ​ភូមិសាស្ត្រ​ខាងលើ​រយៈពេល​២-៣​មក​ហើយ ។ ហើយ​អ្វី​ដែល​គេ​ឆ្ងល់​នោះ​ថា ហេតុ​អ្វី​ក៏​ចូល​បច្ច័យ​តិច​មិន​ព្រម​ទទួល​អ៊ីចឹង?

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព