ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកើតជំងឺឫសដូងបាត មកដឹងពីប្រភេទអាហារដែលគួរតែទទួលទាន !

4 ឆ្នាំ មុន

ជំងឺឫសដូងបាត គឺជាការហើមសរសៃឈាមនៅតាមរន្ធគូថ ឬជុំវិញរន្ធគូថ ។ ជំងឺនេះក្នុងករណីភាគច្រើនស្រាល ហើយមនុស្ស ភាគច្រើនមិនបានដឹងថា មានវានោះទេ ។ ទោះយ៉ាងណាក៏ដោយករណីធ្ងន់ធ្ងរមានការហូរឈាមក្រហម…

ជំងឺឫសដូងបាត គឺជាការហើមសរសៃឈាមនៅតាមរន្ធគូថ ឬជុំវិញរន្ធគូថ ។ ជំងឺនេះក្នុងករណីភាគច្រើនស្រាល ហើយមនុស្ស ភាគច្រើនមិនបានដឹងថា មានវានោះទេ ។ ទោះយ៉ាងណាក៏ដោយករណីធ្ងន់ធ្ងរមានការហូរឈាមក្រហម និងរមាស់បន្ទាប់ពីបត់ជើងធំ ។ អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជំងឺនេះ មិនថាអ្នកកំពុងកើតជំងឺនេះ ឬក៏អត់ទេ វាចាំបាច់ណាស់ដែលអ្នកត្រូវបរិភោគរបបអាហារដែលមានតុល្យភាពល្អ ជាពិសេស គឺអាហារមានជាតិសរសៃគ្រប់គ្រាន់ ។

អ្នកកើតឫសដូងបាត ត្រូវបានគេណែនាំឱ្យញ៉ាំជាតិសរសៃឱ្យបានច្រើន ។ ជាតិសរសៃធ្វើឱ្យលាមកមានសភាពទន់ ហើយអាចឆ្លងកាត់ពោះវៀនចេញមកក្រៅបានស្រួល ។ វាក៏សំខាន់ផងដែរក្នុងការើផឹកទឹកឱ្យបានច្រើន​ ក៏ដូចជាទឹកផ្លែឈើផងដែរ ។ មានចំណីអាហារមួយចំនួនដែលធ្វើអោយស្ថានភាពឫសដូងបាតកាន់តែអាក្រក់ទៅៗ ។ អាហារដែលមានជាតិសរសៃទាប គួរតែត្រូវបានចៀសវាង ព្រោះវាធ្វើឱ្យលាមករឹង និងពិបាកក្នុងពេលបញ្ចេញចោល ។

យោងតាមការចុះផ្សាយរបស់គេហទំព័រសុខភាព Doctor NDTV បានឱ្យដឹងថា អាហារដែលអ្នកកើតជំងឺឫសដូងបាតគួរទទួលទាន មានដូចជា ៖ ១. អាហារសម្បូរជាតិសរសៃ ៖ បាយ ដំឡូងស្ងោរ ពោត និង ល្ពៅ ជាដើម ។ ២. បន្លែផ្លែឈើដូចជា ៖ ផ្កាខាត់ណា ខាត់ណា ស្ពៃក្តោប ត្រសក់ ត្រសក់ស្រូវ ផ្លែសារី ផ្លែប៉ោម ផ្លែចេក និង ផ្លែល្ហុងជាដើម ។

៣. ផឹកទឹកឱ្យបានច្រើនតាមតម្រូវការរបស់រាងកាយ ៖ ការទទួលទានទឹកឱ្យបានគ្រប់ គឺអាស្រ័យទៅលើសកម្មភាពប្រចាំថ្ងៃ និងប្រភេទរាងកាយរបស់មនុស្សម្នាក់ៗ ។ តែជាទូទៅ មនុស្សពេញវ័យគ្រប់រូបគួរទទួលទានទឹកស្អាតឱ្យបានមួយថ្ងៃយ៉ាងហោចណាស់ ២លីត្រកន្លះ ៕ ប្រភព ៖ doctor.ndtv

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ