ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ។

ក្រសួង​ធនធានទឹក និង​និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រំកិល​ឡើង​ទៅ​លើ​ជាមួយនឹង​ខ្យ​សល់​មូសុង​ឦសាន បក់​ខ្សោយ​មក​លើ​កម្ពុជា ។ សម្រាប់​ថ្ងៃ​ទី​១១-១៥ ខែធ្នូ ប្រទេស​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ក្រ​មិត​សម្ពោធ​ទាប​ខ្សោយ ។ ដែល​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល
សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២២-២៥ អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣២​អង្សា​សេ

២- បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន
សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២០-២២ អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ

៣- តំបន់​មាត់សមុទ្រ
សី​តុ​ណ្ណ​ភាព​អប្បបរមា មាន​ពី​២៤-២៦ អង្សា​សេ និង​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​២៨-៣០​អង្សា​សេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ