ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​សង្វៀន​បញ្ជល់មាន់ និង​អាប៉ោង​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សង្វៀន​បើក​បញ្ជល់មាន់ និង​វង់​អាប៉ោង​លេង​លួចលាក់​ដែល​ខុសច្បាប់​មួយ​កន្លែង​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឆ្មក់​បង្ក្រាប​ដោយ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៦ ធ្នូ ២០២០ នៅ​ឃុំ​អូរ​ម្លូ…

ខេត្តកំពង់ចាម ៖ សង្វៀន​បើក​បញ្ជល់មាន់ និង​វង់​អាប៉ោង​លេង​លួចលាក់​ដែល​ខុសច្បាប់​មួយ​កន្លែង​នៅ​ក្នុង​ចម្ការ​ស្វាយចន្ទី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឆ្មក់​បង្ក្រាប​ដោយ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៦ ធ្នូ ២០២០ នៅ​ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​ត្រង់ ។

ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​ល្បែង​មាន់បាន​ចំនួន​៣​នាក់ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ដកហូត​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​មាន​បើក​ល្បែង​បញ្ជល់មាន់​លួចលាក់​ហើយ​មនុស្ស​តែងតែ​ពាក់​ពពូន​នាំ​គ្នា​ទៅ​លេង ភ្លាម​ៗ​នោះ​រូប​លោក​បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កំលាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ដឹកនាំ​ដោយ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដោយ​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​បញ្ជា​ផ្ទាល់​ពី​លោក​សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាប់​អ្នកលេង​បាន​មួយ​ចំនួន និង​ខ្លះ​ទៀត​បាន​រត់គេច​ខ្លួន​មុន​ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ។

លោកស្នងការ​នគរបាល​ខេត្ត​បន្ត​ថា ការ​ចុះ​បង្ក្រាប​ករណី​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ចំណុច​ដីចំការ​ស្វាយចន្ទី ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​អូរ​ម្លូរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ជា​លទ្ធផល​យើង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​០៣​នាក់ គឺ ៖
១-​ឈ្មោះ ហង់ នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​គីឡូ​តិ៍​១៣ ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម
២-​ឈ្មោះ ផ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជីក្រែង ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ
៣-​ឈ្មោះ ហោ សេង​ហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​អូរ​ក្រ​ញូ​ង ឃុំ​បឹង​ល្វា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

ដោយ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន មាន់​ជល់​ងាប់​ចំនួន​០៤​ក្បាល ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ ស៊ុ​ក្រុងមាន់​ចំនួន​១០ ស្គុ​តរុំ​ខ្នាយ​មាន់​ចំនួន​០៦​ដុំ កន្ត្រក​ដាក់​មាន់​ចំនួន​០៤ កន្ធ​ន់​ទ្រចាន​អាប៉ោង​ចំនួន​០១ ផ្ទិ​ល​គ្របចាន​អាប៉ោង​ចំនួន​០១ ក្រណាត់​សង្វៀនមាន់​ពណ៌​ខ្មៅ​ចំនួន​០១ ម៉ូតូ​ចំនួន​០៨​គ្រឿង (​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ម្លូរ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​) ។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោកស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា ឯកឧត្តម​អភិបាលខេត្ត ឲ្យ​មាន​វិធានការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​នៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ពង្រឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ