ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារ​ទាំងឡាយ​មិន​ទៀង​មែនពិត

4 ឆ្នាំ មុន

ការ​កើត ចាស់ ឈឺ ស្លាប់ ជា​ច្បាប់ធម្មជាតិ ឬ​ជា​ច្បាប់​ចក្កវាឡ ដែល​សង្ខារលោក​ចាត់​ថា​ជា​ច្បាប់​យុត្តិធម៌​បំផុត​គឺ​កើត​មាន​ចំពោះ​សព្វ​សត្វ​ស្មើ​ៗ​គ្នា ។ សម​ដូច​ពុទ្ធ​គាថា​ទ្រង់​សម្តែង​យ៉ាងនេះ​ថា អនិច្ចា…

ការ​កើត ចាស់ ឈឺ ស្លាប់ ជា​ច្បាប់ធម្មជាតិ ឬ​ជា​ច្បាប់​ចក្កវាឡ ដែល​សង្ខារលោក​ចាត់​ថា​ជា​ច្បាប់​យុត្តិធម៌​បំផុត​គឺ​កើត​មាន​ចំពោះ​សព្វ​សត្វ​ស្មើ​ៗ​គ្នា ។

សម​ដូច​ពុទ្ធ​គាថា​ទ្រង់​សម្តែង​យ៉ាងនេះ​ថា អនិច្ចា វត សង្ខា​រា ឧប្បាទវ​យ​ធ​ម្មិ​នោ ឧ​ប្ប​ជ្ជិ​ត្វា និ​រុ​ជ្ឈ​ន្តិ តេ​សំ វូប​ស​មោ សុ​ខោ ។ ប្រែ​ថា សង្ខារធម៌​ទាំងឡាយ មិន​ទៀង​មែនពិត មាន​កិរិ​យា​កើតឡើង​និង​វិនាស​ទៅ​វិញ​ជា​ធម្មតា រមែង​កើតឡើង​ហើយ​រលត់​ទៅ​វិញ លុះតែ​រលត់​នូវ​សង្ខារ​ទាំងឡាយ​នោះ​ហើយ ទើបបាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។

សេចក្តីស្លាប់​កើត​មាន​ចំពោះ​មនុស្ស​សត្វ​ទូទៅ មិន​ប្រកាន់​វ័យ ភេទ វណ្ណៈ ជាតិ ត្រកូល ឬ​ស្រុក ភូមិ​អ្វី​ឡើយឱ្យ​តែ​ដល់​ពេល​ដល់​វេលា​ហើយ​គឺ​ត្រូវ​តែ​ស្លាប់​គេច​ទៅ​ណា​ក៏​មិន​រួច​ដែរ គឺ​ស្លាប់​ទាល់តែ​អស់ ខណៈ​នេះ​អ្នក​ដែល​អាច​ជូន​ដំណើរ​យើង​បាន​គឺ​មាន​តែ​អំពើ​ល្អ​-​អាក្រក់​ដែល​បាន​សាង​មក​តែ​ប៉ុណ្ណោះ កម្ម​ល្អ​ជូន​ដំណើរ​យើង​ទៅ​កាន់​ទី​សុខសាន្ត ឯកម្ម​អាក្រក់​ក៏​នាំ​យើង​កាន់​អបាយភូមិ រង​ទុក្ខវេទនា​គ្មាន​ទីបំផុត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ