ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គួរឲ្យសង្ស័យ! សពស្ត្រីចិន លោត​ពី​លើសណ្ឋាគារជាន់ទី២ បែរជា​ជាំភ្នែកម្ខាង!

1 ខែ មុន
  • Oddar Meanchey

ឧត្តរមានជ័យ​៖ ស្ត្រី​ជនជាតិចិនម្នាក់​ ជា​បុគ្គលិកចុងភៅនៅ​សណ្ឋាគារអូរស្មាច់ បានលោត​ពី​ជាន់ទី២ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ០៨ និង ១០នាទី ព្រឹកថ្ងៃទី០៥…

ឧត្តរមានជ័យ​៖ ស្ត្រី​ជនជាតិចិនម្នាក់​ ជា​បុគ្គលិកចុងភៅនៅ​សណ្ឋាគារអូរស្មាច់ បានលោត​ពី​ជាន់ទី២ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ០៨ និង ១០នាទី ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០។ ហេតុការណ៍នោះ ត្រូវបានបុរសចិន ជាសង្សារ អះអាងថា កើតឡើងតាំងពីម៉ោង ៥ទៀបភ្លឺ នៅ​សណ្ឋាគារ​អូរ​ស្មាច់ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន​តាមរថ​យន្តសាម៉ុយ យកមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់​អង្គរ ខេត្ត​សៀមរាប។ ប៉ុន្តែអកុសល បញ្ជូនបានដល់ពាក់កណ្តាលផ្លូវ ក្នុងស្រុកពួក ខេត្តសៀមរាប ស្ត្រីរងគ្រោះ ​ដោយ​មានអាការៈធ្ងន់ធ្ងរ ទើបមិនអាចជួយសង្គ្រោះបាន។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នង​ការ​រង ទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាន​នគរបាលខេត្តឧត្តរមានជ័យ​ បាន​​ឲ្យ​ដឹង​​ថា ស្ត្រីរងគ្រោះ មាន​ឈ្មោះ LI YI កើត​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៩០ កាន់​លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ចូលមក​ប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានមុខរបរ បុគ្គលិកចុងភៅ នៅសណ្ឋាគារ​អូរស្មាច់ មានទីតាំងស្ថិតនៅភូមិ​អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកបានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងយើងបាន យក​មិត្តប្រុស ឈ្មោះ ZHANG FENGBO កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩២ ជា​ជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EC១២១៧៩៥៣។

មិត្តប្រុស បានប្រាប់​ប៉ូលិស​​ថា ពួកគេទាំងពីរនាក់ ស្នាក់នៅបន្ទប់លេខ២៣០៥ ក្នុងសណ្ឋាគារអូរស្មាច់ ខេត្តឧត្តរមានជ័យនេះ នៅវេលាម៉ោងប្រហែល ០២ និង០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ពួកគេបានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង ០៥និង០០ នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ LI YI ក៏បានលោតពីលើអាគារជាន់ទី២ បណ្តាលឱ្យរងរបួស។ ភ្លាមៗ នាងត្រូវបានបញ្ជូន ទៅ​សង្គ្រោះនៅមន្ទីរពេទ្យសំរោង និងបន្តបញ្ជូនទៅ​មន្ទីរពេទ្យ ខេត្តសៀមរាប។​ តែដោយស្ថានភាពជំងឺធ្ងន់ធ្ងរពេក ជនរងគ្រោះ ក៏​បានស្លាប់នៅលើរថយន្តពេទ្យ ក្នុងពេលធ្វើដំណើរមកដល់ចំនុចភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

​ផ្អែកតាមការស្រាវជ្រាវរបស់​សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យ​អមតុលាការ បានសនិដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ​ទ្រុតលលាដ៍ក្បាល (ធ្លាក់ទីខ្ពស់)។

ក៏ប៉ុន្តែ​រូបថតរបស់សាកសព​ស្ត្រីរងគ្រោះ ជាំភ្នែកម្ខាង ហាក់ដូចជាត្រូវគេវាយ​។

​យ៉ាងណាក៏ដោយ សាកសពស្ត្រីរងគ្រោះ ត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះ​អាសន្ន នៅវត្តស្ទឹងមានជ័យ ក្នុង​រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតចិន៕ ច័ន្ទ រស្មី