យកសណ្ឋាគារធ្វើ​ជាទីតាំងជួញដូរ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

យកសណ្ឋាគារធ្វើ​ជាទីតាំងជួញដូរ​

1 ខែ មុន
  • Mondulkiri

ខេត្តមណ្ឌលគិរី ៖ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ នគរបាល​បាន​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់ ខណៈ​ពួក​គេ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​សណ្ឋាគារស៊្រុីលាង​ហ៊ី​ម ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ នគរបាល​បាន​ធ្វើ
ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥នាក់ ខណៈ​ពួក​គេ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្នុង​សណ្ឋាគារស៊្រុីលាង​ហ៊ី​ម ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រមាណ​៨​និង​២៥​នាទី​យប់​ថ្ងៃ​នោះ ដោយ​មានការ​សហការ​និង​រាយការណ៍​ពី​ម្ចាស់​សណ្ឋាគារ ខាងលើ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង និង​ប៉ុស្ដិ៍​ស្ពាន​មាន​ជ័យ ដឹកនាំ​ដោយ​លោកឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​នៅ​សណ្ឋាគារ​ខាងលើ បន្ទប់​លេខ​២០៧ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ឈ្មោះ សុខ សុវណ្ណ ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន​៤​នាក់​ផ្សេង​ទៀត មាន ៖
១-​ឈ្មោះ រ៉េ​ត រ៉​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ
២-​ឈ្មោះ មួន ទូច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​របរ​កម្មករ
៣-​ឈ្មោះ តា​យ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នក​រត់​តា​ស៊ី និង
៤-​ឈ្មោះ ស្រន់ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​សារធាតុ​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤៦​កញ្ចប់​(៤៥​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ឧបករណ៍​កែ​ច្នៃ​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន កែវ​សម្រាប់​ជក់​ថ្នាំ​ញៀន​៦ ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ កន្ត្រៃ​១ ប្រាក់​២០​ដុល្លារ​និង​២៥.០០០​រៀល និង​ម៉ូតូ​១​គ្រឿង​ម៉ាក អុ​ិ​ច​សេន​ធ័​រ ។ ករណី​នេះ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ក្រុង​សែន​មនោ​រម្យ បាន​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​ច្បាប់ ៕