ពលករនៅតែលួចចូល ថៃនៅតែចាប់បញ្ជូនវិញ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ពីម៉ោង១២យប់រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី២ ខែធ្នូ ២០២០ ភាគីថៃបានចាប់ពលករខ្មែរបញ្ចូនមកវិញតាមច្រកអូរបីជាន់ មានចំនួន៣០០នាក់ ។លោក លី សុវណ្ណារិទ្ធ…
ខេត្តបន្ទាយមានជ័យ ៖ ពីម៉ោង១២យប់រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី២ ខែធ្នូ ២០២០ ភាគីថៃបានចាប់ពលករខ្មែរបញ្ចូនមកវិញតាមច្រកអូរបីជាន់ មានចំនួន៣០០នាក់ ។លោក លី សុវណ្ណារិទ្ធ…
ខេត្តបន្ទាយមានជ័យ ៖ ពីម៉ោង១២យប់រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី២ ខែធ្នូ ២០២០ ភាគីថៃបានចាប់ពលករខ្មែរបញ្ចូនមកវិញតាមច្រកអូរបីជាន់ មានចំនួន៣០០នាក់ ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានឱ្យដឹងថា ក្នុងចំណោមពលករខ្មែរដែលថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនេះ មានស្ត្រី១៥០នាក់ ។ ដោយឡែក នៅក្នុងចំណោមពួកគេទាំងអស់នេះ មាន២៣នាក់ដែលក្នុងនោះមានស្ត្រី៣នាក់និងកុមារម្នាក់មានកម្តៅខ្ពស់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។
លោកអភិបាលស្រុកបញ្ជាក់ថា បើប្រៀបធៀបនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ភាគីថៃចាប់ពលករខ្មែរបញ្ជូនមកវិញតាមច្រកអូរបីជាន់មានចំនួន២៩៧នាក់ ក្នុងនោះស្ត្រី១៣៦នាក់ ។ របាយការណ៍នេះត្រូវបានកត់ត្រាចាប់ពីម៉ោង៤រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង៤រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ។
លោក លី សុវណ្ណារិទ្ធ ថ្លែងទៀតថា ពលករខ្មែរចំណាកស្រុកដែលភាគីថៃចាប់បញ្ជូន
មកវិញតាមច្រកអូរបីជាន់នេះ គឺមានមន្ត្រីចត្តាឡីស័កចាំទទួល ដោយមានក្រុមគ្រូពេទ្យសហការជាមួយកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែនគោក ធ្វើការពិនិត្យដោយវាស់កម្តៅ ។ បើសិនជាមានកម្តៅខ្ពស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយ ប៉ែត ។ ចំណែកអ្នកដែលមិនមានបញ្ហាបានធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពឆ្លងដែនដោយខុសច្បាប់ ព្រោះប្រឈមនឹងគ្រោះថ្នាក់ មិនត្រូវចាញ់បោកមេខ្យល់ទេ ។
នៅពេលត្រឡប់ទៅដល់លំនៅឋានវិញ ត្រូវដោះសម្លៀកបំពាក់បោកគក់ឱ្យបានស្អាត និងធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល១៤ថ្ងៃ ដោយមិនឲ្យក្រុមគ្រួសារមកជិតស្និទ្ធស្នាល ។ ជាមួយនេះ ត្រូវពាក់ម៉ាស លាងដៃដោយអាល់កុល សាប៊ូឲ្យបានស្អាតគ្រប់ពេល ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលកាតព្វកិច្ចនេះជាការបង្ការនិងទប់ស្កាត់កូវីដ-១៩ ៕
ចែករំលែកព័តមាននេះ